សម្តេច ហ៊ុន សែន ថាចង់វាយកូនហ្គោលជាមួយលោក ដូណាល់ ត្រាំ
- 2019-12-11 03:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ថាចង់វាយកូនហ្គោលជាមួយលោក ដូណាល់ ត្រាំ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ សម្តេចចង់វាយកូនហ្គោលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំត្រៀមប្រដាប់វ៉ៃកូនហ្គោលទៅហើយ ព្រោះលោកត្រាំគាត់ពូកែវ៉ៃកូនហ្គោល។ ចង់ឬមិនចង់ ខ្ញុំទៅអាមេរិកលើកនេះ ខ្ញុំចង់ទៅវ៉ៃកូនហ្គោលឱ្យបាន។ ពីខាងអាស៊ានទៅមាន២ ថងលួង (ឡាវ) ហើយនឹងខ្ញុំទេ វ៉ៃកូនហ្គោល»៕