សម្តេច ហ៊ុន សែន ព្រមានដកតំណែងអភិបាល​ខេត្តត្បូងឃ្មុំ បើផ្សារគំរូបរាជ័យ

  • 2019-12-24 02:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ព្រមាន​ដក​អភិបាលខេត្តត្បូងឃ្មុំចេញពីតំណែង ប្រសិន​បើបណ្តែតបណ្តោយ​ឱ្យ​ផ្សារគំរូព្រំដែនកម្ពុជា បរាជ័យ ព្រោះ​បើផ្សារនេះ​បរាជ័យ គម្រោងនៃការបង្កើតផ្សារគំរូដទៃទៀត នឹងពុំមាន​និរន្តរភាពឡើយ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ការ​ថ្លែងខាងលើនេះ ធ្វើឡើង​ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៩។ ផ្សារ​នេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕
រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ចុចអាន៖ ផ្សារ​ដែល​លក់តែផលិតផលកម្ពុជា និងវៀតណាម ត្រូវបាន​សម្ពោធព្រឹកនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;