កម្ពុជា ប្រារព្ធខួប៤១ឆ្នាំនៃថ្ងៃជ័យជម្នះ ៧មករា (បណ្តុំរូបភាព)

  • 2020-01-07 03:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត បាន​អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) ប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ ដែលមាន​ការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង៥ម៉ឺននាក់។

ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញអោយឃើញនូវស្មារតីចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ការពារការរស់ឡើងវិញរបស់កម្ពុជា៕

សូមទស្សនាទិដ្ឋភាពនៃការប្រារព្ធពិធីដូចខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;