មហាសេដ្ឋីជប៉ុនរូបនេះ ប្រកាសរកមិត្តស្រីភ្លាម មានអ្នកដាក់ពាក្យដល់ជាង ២ម៉ឺននាក់ហើយ
- 2020-01-16 08:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីជប៉ុនរូបនេះ ប្រកាសរកមិត្តស្រីភ្លាម មានអ្នកដាក់ពាក្យដល់ជាង ២ម៉ឺននាក់ហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីលោក Yusaku Meazawa មហាសេដ្ឋីជប៉ុន ប្រកាសរកមិត្តស្រី ដើម្បីធ្វើដំណើរហោះជុំវិញភពព្រះចន្ទជាមួយគ្នា ពេលនេះមានអ្នកដាក់ពាក្យជាង ២ម៉ឺននាក់ហើយ។ នេះបើតាមការបញ្ជាក់របស់សេវាកម្ម AbemaTV នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។
វិបសាយរបស់លោក Meazawaបានធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការនេះប្រៀបធៀបដូចជាកម្មវិធីស្វែងរកគូស្នេហ៍ដ៏ធំដុំមួយ ដែលនឹងត្រូវបង្ហាញនៅលើកម្មវិធីទូរទស្សន៍ឈ្មោះ "Full Moon Lovers” ដោយគ្រោងចាក់ផ្សាយលើសេវាកម្ម AbemeTV។ អ្នកដែលអាចចូលរួមដាក់ពាក្យបាន គឺនារីនៅលីវ ដែលមានអាយុ ២០ ឆ្នាំឡើង មានចរិតលក្ខណៈស្រស់ស្រាយ រីករាយនឹងជីវិតពេញទី និងចង់ឲ្យពិភពលោកសន្តិភាព។
លោក Maezawa និងដៃគូថ្មី អាចនឹងទៅកាន់ឋានព្រះចន្ទជាមួយគ្នាតាមរយៈការជិះរ៉ុកកែត Starship ជំនាន់ចុងក្រោយរបស់ SpaceX វាជាយានអវកាសធំដែលបង្កើតសម្រាប់នាំមនុស្សទៅកម្សាន្តនៅក្នុងលំហអាកាសឆ្ងាយៗដូចជាព្រះចន្ទ និងភពអង្គារជាដើម។ ទាក់ទងនឹងការដាក់ពាក្យអាចចូលទៅកាន់វិបសាយរបស់លោក Maezawa៕