ជនជាតិ​ណាខ្លះ ដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា ច្រើនជាងគេ?

  • 2020-01-21 07:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ២០១៩ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា ជនបរទេស​ប្រព្រឹត្ត​បទល្មើស​នៅកម្ពុជា គិតពីថ្ងៃទី១៩ ធ្នូ ២០១៨ ដល់ ២០ ​វិច្ឆិកា ២០១៩ មាន​ចំនួនសរុប ៣២៤ករណី (កើនឡើង៤៩ករណី) ​ឃាត់ខ្លួន ១៤៣នាក់ មាន ៤០សញ្ជាតិ។

ការ​ប្រព្រឹត្ត​បទល្មើស​មាន ២៣​ប្រភេទ កើតឡើង​នៅ ២២រាជធានី-ខេត្ត។ ក្នុងនោះ សញ្ជាតិ​ដែល​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន​គឺ ចិន វៀតណាម ថៃ ឥណ្ឌា កូរ៉េខាងត្បូង ហើយ​ភូមិសាស្ត្រ​ដែល​កើតមាន​ភាគច្រើន​គឺនៅខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។

បទល្មើសដែលជនបរទេសបាន​ប្រព្រឹត្តរួមមាន៖ បង្កគ្រោះថ្នាក់ចរាចរណ៍, ជូញដូរផ្លូវភេទ, រក្សាទុក​ប្រើប្រាស់-ជួញដូរគ្រឿងញៀន, រំលោភសេពសន្ទវៈ, បទល្មើសអន្តោប្រវេសន៍, បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់, ប្រព្រឹត្ត​ហិង្សា​ដោយចេតនា, បទល្មើសឆបោក, លួច-ឆក់-ប្លន់, កាន់​កាប់​ប្រើប្រាស់​គ្រឿងផ្ទុះ​ខុសច្បាប់, បៀតបៀនផ្លូវភេទ, អុកឡុក​លំនៅឋាន​អ្នកដទៃ, ប៉ុនប៉ងប្រព្រឹត្ត​មនុស្ស​ឃាត, បង្ហោះដ្រូន​គ្មាន​ការអនុញ្ញាត, លក់ផលិតផល​ក្លែងក្លាយ, ប្រព្រឹត្ត​អំពើឃាតកម្ម, មនុស្ស​ឃាតដោយ​អចេតនា, ប្រព្រឹត្ត​បទល្មើសសេដ្ឋកិច្ច, បើកគ្លីនីក​ពុំមានច្បាប់​អនុញ្ញាត, បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ, បទល្មើសពេស្យាចារ, សហការចាប់ខ្លួនតាមដីកាតុលាការប្រទេសចិន និងបើកល្បែងអនឡាញខុសច្បាប់៕

អត្ថបទ៖ សោភា

;