Ronaldo ក្លាយជាកីឡាករ Juventus ទី១ ដែល​ស៊ុត​ចូល ៩ប្រកួត​ជាប់​គ្នា ក្នុង១៥ឆ្នាំចុងក្រោយ

  • 2020-02-03 01:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បញ្ចូលទី ២គ្រាប់​ ជួយឲ្យ​ Juventus ឈ្នះ Fiorentina ៣-០ នៅសប្ដាហ៍ទី២២ នៃក្របខណ្ឌ Serie A កាលពីយប់មិញ។

២គ្រាប់​បន្ថែម​នេះ មានន័យថា Ronaldo អាចរកបាន ១០គ្រាប់​ក្នុង ៦ប្រកួតចុងក្រោយ ហើយ​ក៏​ធ្វើ​ឲ្យខ្សែប្រយុទ្ធ​ព័រទុយហ្គាល់រូបនេះ ​ក្លាយជា​កីឡាករទី១ ក្នុង​រយៈពេល ១៥ឆ្នាំចុងក្រោយ ដែល​អាច​ស៊ុត​បញ្ចូលទី​ ៩ប្រកួត​ជាប់​គ្នា​នៅ Juventus ពោលគឺ​ចាប់​តាំងពី David Trezeguet ធ្វើ​បាន​កាលពីខែធ្នូ ឆ្នាំ២០០៥ មក។

Ronaldo អបអរជាមួយមិត្តរួមក្រុម (រូបភាព Facebook Juventus)
ជ័យជម្នះនេះ ធ្វើឲ្យ Juventus បន្ត​ឈរ​កំពូល​តារាង ដោយមាន ៥៤ពិន្ទុ ក្នុង២២ប្រកួត លើសក្រុម​លេខ២ Inter Milan ៣ពិន្ទុ។

សូមបញ្ជាក់ថា តាំងពីផ្លាស់មកទឹកដីអ៊ីតាលី Ronaldo បានស៊ុត​បញ្ចូលទី ៥០គ្រាប់ហើយ ក្នុងការ​បង្ហាញខ្លួន ៧០ប្រកួត៕

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;