ធ្លាប់​ឆ្ងល់​អត់ ម៉េច​បាន​ក្នុង​សន្លឹក​បៀ​​នេះ រូប​ស្ដេច​យក​ដាវ​ចាក់​​សម្លាប់​​ខ្លួន​ឯង?

  • 2020-02-04 01:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ហ៊ូ​បៀ​បារាំង គេ​រមែង​ឃើញ​សន្លឹក​បៀ​ស្ដេច​មាន​កាយវិការ​​​​ចម្លែក​ខុស​ពី​ធម្មតា ដោយ​ក្នុង​នោះ​​រូប​ស្ដេច​បាន​យក​ដាវ​ចាក់​ចំ​ព្រះ​សិរ​ខ្លួន​ឯង។ ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ ធ្លាប់​មាន​ទ្រឹស្ដី​ពេញ​និយម​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • រូប​ស្ដេច​នេះ​តំណាង​ឲ្យ​ស្ដេច Charles VII របស់​បារាំង។ បើ​តាម​ជំនឿ​ដ៏​ល្បី​មួយ​គឺ​ថា​ទ្រង់​បាន​ប្រែ​ខ្លួន​ជា​មនុស្ស​វិកលចរិត រួច​ក៏​យក​ដាវ​មក​ចាក់​ចំ​ព្រះ​សិរ​​សម្លាប់​ខ្លួន ព្រោះ​ខ្លាច​ត្រូវ​គេ​បំពុល​ខ្លាំង​ពេក។
  • ទ្រឹស្ដី​ខ្លះ​ទៀត​បង្ហាញ​ថា សន្លឹក​ស្ដេច​​តំណាង​ឲ្យ​វីរបុរស​ទេវកថា​ Ajax the Great ខណៈ​ដែល​សន្លឹក​បៀ​ក្រមុំ​តំណាង​ឲ្យ​នារី​ម្នាក់​ឈ្មោះ Helen of Troy ដែល​ជា​ស្ត្រី​ស្អាត​ដាច់​គេ​លើ​លោក។ នៅ​ពេល​ត្រូវ Helen ​បដិសេធ​នឹង​សំណើ​ក្ដី​ស្នេហ៍​ Ajax ក៏​បាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​ប្រើ​ដាវ​របស់​ខ្លួន។

  • ការ​សន្និដ្ឋាន​ផ្សេង​ទៀត​បាន​អះអាង​ថា ដំបូង​ឡើយ​​សន្លឹក​បៀ​ស្ដេច​គឺ​កាន់​ពូថៅ​នៅ​ដៃ​ឆ្វេង តែ​ដោយសារ​បញ្ហា​ព្រីន​តៗ​គ្នា​មក ក៏​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​រូប​ដាវ​វិញ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;