មកស្គាល់​រថយន្ត​ថ្លៃៗទាំងអស់របស់ Ronaldo ក្រោយ​ទទួល​កាដូ​​មួយ​គ្រឿង​ទៀត​ពី​សង្សារ​!

  • 2020-02-10 03:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ទទួល​រថយន្ត​ថ្មីមួយគ្រឿង​ពី​សង្ហារ Georgina Rodriguez ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈ​កន្លងទៅ។ រថយន្ត​នោះ គឺ Mercedes AMG G63 ដែល​មាន​តម្លៃ​យ៉ាងហោចណាស់ ក៏ជាង ១៥ម៉ឺន​ដុល្លារ​ដែរ។

កាដូ​រថយន្ត​ថ្មី​ដែល Georgina ទិញ​ជូន​ Ronaldo
គិតទាំងរថយន្ត​ជាកាដូថ្មីនេះ Ronaldo មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង ដែល​សរុប​ទាំងអស់​ទៅ គឺមាន​តម្លៃ​ដល់ទៅជិត ៨លាន​ដុល្លារ​ឯណោះ។

រថយន្ត​ថ្លៃៗ​ផ្សេងទៀត​របស់​ខ្សែប្រយុទ្ធ​ក្រុម Juventus រូបនេះ មានដូចខាងក្រោម៖

Bugatti Chiron (ជាង ២,៣លានដុល្លារ)

Bugatti Veyron (ជាង ២,១លានដុល្លារ)

McLaren Senna (ជាង ១,២លាន​ដុល្លារ)

Ferrari F12 TDF (ជាង ៤៥ម៉ឺនដុល្លារ)

Rolls Royce Cullinan (ជាង ៤២ម៉ឺនដុល្លារ)

Lamborghini Aventador (ជាង ៣៣ម៉ឺនលានដុល្លារ)

Porsche Carrera 911 Turbo S (ជាង ១៨ម៉ឺន​ដុល្លារ)

Mercedes AMG GLE 63 (ជាង ១៦ម៉ឺនដុល្លារ)

Range Rover Sport (ជាង ១២ម៉ឺនដុល្លារ)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;