UCL៖ Liverpool បុកខ្លាំងតែមិនធ្លាយរបាំង AT ប្រកួតចប់បាន ០ គ្រាប់ទៅវិញ

  • 2020-02-19 02:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Atletico Madrid បានបញ្ចេញក្បួនចាស់ដែលល្បីខាងប្រព័ន្ធការពាររឹងមាំ ធ្វើឲ្យក្រុមការពារតំណែងជើងឯក Liverpool មិនអាចធ្វើអ្វីបានសោះឡើយនៅទឹកដី Wanda Metropolitano ជើងទី​១ នៅវគ្គ ១៦ ក្រុមចុងក្រោយពាន Champions League 2020។

រូបថត៖ Champions League
ក្រោយពេលកីឡាករ Saul Niguez របស់ក្រុម Atletico Madrid ស៊ុតបាន ១ គ្រាប់ត្រឹមតែ ៤ នាទីបើកឆាក។ កីឡាកររបស់ក្រុម Liverpool សឹងតែ ១១ នាក់ឡើងមកលើទាំងអស់ ចំណែកឯ AT បិទ ១១ នាក់សុទ្ធដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់បានតែ ២៧% សល់ ៧៣% ទៀតក្រុមភ្ញៀវហង្សក្រហមលេងបោះទៅបោះមក៕

លទ្ធផលនេះ​មិនទាន់កក់ក្តៅនោះទេ ក្រុមខ្លាំង Liverpool នឹងត្រូវស្វាគមន៍ក្រុមលោក Simeone ជើងទី​ ២ វិញម្ដងនៅទឹកដី Anfield។ក្រុមទាំងពីរនឹងសងសឹកគ្នានៅថ្ងៃ ១២ ខែមីនាឆ្នាំ ២០២០៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;