អគ្គីភ័យឆេះផ្ទះមួយកន្លែងព្រឹកមិញបណ្ដាលឲ្យមនុស្យម្នាក់ស្លាប់

  • 2020-02-25 10:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពីវេលាម៉ោង ៩:២០នាទីព្រឹក​ ថៃ្ងអងា្គ​រ ថ្ងៃទី២៥​ ខែ​កុម្ភៈ ឆ្នាំ២០២០ បាន​មាន​អគ្គីភ័យ​មួយ​កន្លែង​កើត​ឡើង​នៅ​ស្ថិតនៅតាមបណ្តោយផ្លូវរថភើ្លង កែនឹងផ្លវ២៧៣ ក្រុមទី១R ភូមិបាក់ទូក​ សង្កាត់​ទួល​សងែ្កទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ ហេតុការណ៍​ឆេះ​នេះ​ដែរ​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ០១​ នាក់​ ឈ្មោះ​ កប​ មុំ​ ភេទ​ ស្រី​ មុខ​របរ​ មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ទីតាំង​កើត​ហេតុ​ខាង​លើ​ និង​ពុំ​មាន​អ្នក​រងរបួស​មនុស្ស​ឡើយ។

ផ្ទះ​ដែល​មាន​​អគ្គីភ័យ​ឆាបឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ​:​ សន រដ្ឋា ភេទ ប្រុស​​ អាយុ​ ឆ្នាំ មុខរបរ មន្ត្រី​យោធា ជាប្រភេទសំណង់ៈឈើប្រក់សង័្កសី ទំហំ ៥មx២២ម ដោយ​ខូចខាតសំភារៈឆេះ​ផ្ទះ​ឈើ​ប្រក់​សង័្កសី ទំហំ ៥មx២២ម អស់ចំនួន​ ០១ ខ្នង និង​ឆេះ​រាល​ដាល​ដល់​ផ្ទះ​ចំនួន​ ១៥​ ខ្នង​ ផ្ទះ​ទៀត​ ។​ ចំពោះ​មូលហេតុ​នៅ​មិន​ទាប​បាន​ដឹង​នៅ​ឡើយ។

ក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រើ​ប្រាស់​រថយន្ត​ការិយា​ល័យ​អគ្គិភ័យ​ ចំនួន​ ២៥​ គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​ ២៥​ ឡាន​ស្មើនឹង​ ១០០​ ម៉ែត្រគូប។ រថយន្តជំនួយ និង​រថយន្តក្រសួងមហាផៃ្ទចំនួន ០៤​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន​ សើ្មនឹង​ ១៨​ ម៉ែត្រគូប​។ រថយន្ត​កងរាជអាវុធហត្ថ ចំនួន ០២​ គ្រឿង មិនបានប្រើប្រាស់ទឹក​។ រថយន្ត​សាលាខណ្ឌឫស្សីកែវចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ ឡាន​ សើ្មនឹង​ ០៨​ ម៉ែត្រគូប​។ រថយន្ត​ក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន​ ០៧​ គ្រឿង​បានប្រើប្រាស់ទឹកអស់ចំនួន​ ០៧​ ឡាន​ សើ្មនឹង​ ២៨​ ម៉ែត្រគូប។ រថយន្ដ​ក្រុមហ៊ុន​OCICទីក្រុង​កោះពេជ្រចំនួន​ ០៣ គ្រឿងបានប្រេីប្រាស់ទឹកអស់ចំនួន​ ០៣​ ឡាន​ សើ្មនឹង​ ១២​ ម៉ែត្រគូប​។រថយន្ត​ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ ឡាន​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១​ ឡាន​ ស្មេីនឹង​ ០៦​ ម៉ែត្រគូប។ ពន្លត់ចប់​ នៅម៉ោង​១០:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;