មកដឹងចំនួន​ទឹកប្រាក់​ដែលកម្ពុជាត្រៀម​ប្រយុទ្ធនឹងកូរ៉ូណា រយៈពេល ៦ខែ

  • 2020-03-05 09:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ គ្រោង​ចំណាយ​ថវិកាប្រមាណ ៣០លានដុល្លារ រយៈពេល៦ខែ ក្នុងការ​រៀបចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន រៀបចំ​ទីកន្លែង​ដើម្បី​ទទួល​ដោះស្រាយ ក៏ដូចជា​ស្វែងរក​អ្នក​ដែលមាន​លទ្ធភាព​ឆ្លង​កុំឱ្យមានការ​រីករាលដាល សំដៅបង្ការ ការពារ និង​ព្យាបាល​ក្នុងករណី​មានការឆ្លងវីរុស​កូរ៉ូណាថ្មី COVID-19។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

ប្រភព​ដដែល​បាន​ឱ្យដឹងថា ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ លើកពីការការពារ​ការ​រីករាលដាល​នៃវីរុស COVID-19 ព្រមទាំង​គិតគូររក​វិធានការ​ជាប្រព័ន្ធ​ដើម្បី​ទប់ស្កាត់​បញ្ហានេះ​ពី​គ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ តាមរយៈ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត វិធានការ​ឆ្លើយតប​បន្ទាន់ រៀបចំ​គោលការណ៍ណែនាំ ចុះធ្វើការ​ផ្សព្វផ្សាយនៅហ្នឹង​កន្លែង និង​វិធានការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ និង​បង្ការបញ្ហា​ដែល​អាចកើតមាន​ជាយថាហេតុ​ឱ្យបាន​ទាន់ពេលវេលា ក្នុង​ស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និង​បង្កើន​ធនធាន​បន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈគ្រូពេទ្យ រៀបចំ​ឧបករណ៍​ស្កេនកម្តៅ ប្រព័ន្ធ​គ្រប់គ្រង និង​ភ្នាក់ងារ​ចាំទទួលព័ត៌មាន លេខ ១១៥ ព្រមទាំង​ពង្រឹង​កិច្ចសហការជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;