អនុក្រឹត្យ​ថ្មី៖ ជិះម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ត្រូវពិន័យជាលុយច្រើនជាងមុន

  • 2020-03-19 06:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​អនុក្រឹត្យថ្មី​ចុះហត្ថលេខា​ដោយសម្តេច​ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២០ មាត្រា ៦ថ្មី បង្ហាញថា អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ ព្រមទាំង​កុមារ​ដែលមាន​អាយុចាប់ពី ៣ឆ្នាំឡើងទៅ មិន​ពាក់មួកសុវត្ថិភាព ឬពាក់មួក​សុវត្ថិភាពមិនត្រឹមត្រូវ​តាមស្តង់ដារ​ជាតិ ឬពាក់មួក​សុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែ​សុវត្ថិភាព នឹងត្រូវពិន័យ​ជាទឹកប្រាក់​ចំនួន ៦ម៉ឺនរៀល៕

ដកស្រង់​ចេញពីអនុក្រឹត្យ ស្តីពី ការកែសម្រួល​អនុក្រឹត្យ​លេខ៤៤ អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពីការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

អត្ថបទថ្មី
;