អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា ចាប់ឈ្មួញម្នាក់បង្ហោះលក់ស្នែងក្ដាន់នៅលើហ្វេសប៊ុក

  • 2020-03-27 04:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីដើមខែមុន ក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានទទួលរបាយការណ៏ទាក់ទងទៅនឹងឈ្មួញម្នាក់ដែលកំពុងលក់ស្នែងក្តាន់ និងប្រើសជាវត្ថុតាំងលំអរតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នេះ​បើ​តាម​ការបង្ហោះនៅ​លើ​ផេក​ហ្វេសបុក​របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា កាល​ពី​ថ្ងៃ​ទី ២៦ មីនា។

ក្នុងការប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារង រួមទាំងក្រុមសង្គ្រោះសត្វបន្ទាន់របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឆ្មក់ចូលទៅទីតាំងហាងនោះដោយដកហូតបាននូវវត្ថុតាងដូចជា ស្នែងទន្សោង (រូបតាំង) ដែលជាប្រភេទសត្វរងគ្រោះបំផុតចំនួន០១ កន្ទុយក្ងោកចំនួន០២ ស្នែងឈ្លូសចំនួន០៣គូ ស្នែងក្តាន់ឆ្លងប្រទេសចំនួន០៦គូ និងស្បែកចៀមឆ្លងប្រទេសចំនួន០១គូ៕

ប្រភព៖ Wildlife Alliance Cambodia

អត្ថបទថ្មី
;