អាមេរិក ស្នើកម្ពុជាយោគយល់ដល់ពលរដ្ឋខ្លួន ដែលផុតទិដ្ឋាការមិនទាន់ត្រលប់ទៅវិញ ដោយសារវិបត្តិ Covid-19

  • 2020-03-31 01:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាតទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើមកខាងភាគីកម្ពុជាសុំការយោគយល់ដល់ប្រជាជន និងភ្ញៀវទេសចររបស់ខ្លួននៅកម្ពុជា ដែលត្រូវហួសសុពលភាពទិដ្ឋាការ (Visa) ប៉ុន្តែមិនអាចត្រលប់ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាតទ្រីក មូហ្វី (W.Patrick Murrphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

រូបភាព៖ ក្រសួងទេសចរណ៍
លោក មូហ្វី បានជម្រាបជូនលោករដ្ឋមន្ត្រី ថោង ខុន ថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រលប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើងហោះ​ហើរ​ខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជាហេតុ​បង្កការ​លំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយ​បានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;