យន្តហោះដឹកសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ចិន បានមកដល់កម្ពុជាហើយ

  • 2020-04-01 08:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះមួយគ្រឿងប្រភេទIL-76ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាជំនួយលើកទី ២ជូនចំពោះភាគីកម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​ហ្វេសបុក​របស់​ស្ថាន​ទូត​ចិន​នៅ​ថ្ងៃ​ទី ១ មេសា នេះ។

រូបភាព៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា
លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍​ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់​ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;