អាមេរិក កំពុងរងកូវីដ១៩ តែលោកត្រាំ ចេញក្រឹត្យឱ្យរុករករ៉ែនៅភពព្រះចន្ទទៅវិញ
- 2020-04-08 02:20:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក កំពុងរងកូវីដ១៩ តែលោកត្រាំ ចេញក្រឹត្យឱ្យរុករករ៉ែនៅភពព្រះចន្ទទៅវិញ
ចន្លោះមិនឃើញ
ក្នុងខណៈដែលអាមេរិក កំពុងរងវិបត្តិកូវីដ១៩ខ្លាំង លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ដោយជំរុញឱ្យអាមេរិក រុករករ៉ែនៅភពព្រះចន្ទ។
ក្នុងក្រឹត្យនេះ បានសរសេរថា «ជនជាតិអាមេរិក គួរតែមានសិទ្ធិក្នុងការរុករកបែបពាណិជ្ជកម្ម និងប្រើប្រាស់ធនធាន នៅក្នុងទីអវកាស»។
ក្រឹត្យនេះក៏បានកត់សម្គាល់ដែរថា អាមេរិកមិនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ដែលគេស្គាល់ថាជា «សន្ធិសញ្ញាភពព្រះចន្ទ» នោះទេ ព្រោះអាមេរិកចង់រុករកតែឯង ដោយសារតែក្នុងកិច្ចព្រមព្រៀងនេះចែងថា រាល់សកម្មភាពណាមួយក្នុងទីអវកាស គួរតែអនុលោមតាមច្បាប់អន្តរជាតិ។ លើសពីនេះ ក្នុងឆ្នាំ២០១៥ សភាអាមេរិក បានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក ប្រើប្រាស់ធនធានពីភពព្រះចន្ទ និងអាចម៌ផ្កាយ។
បើយោងតាមក្រឹត្យរបស់លោកត្រាំខាងលើនេះ អាមេរិកនឹងប្រឆាំងរាល់ការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ មករាំងស្ទះនូវការប្រឹងប្រែងរបស់ខ្លួន ក្នុងការទាញយកធនធានរ៉ែពីភពព្រះចន្ទ ភពអង្គារ និងភពដទៃទៀត៕