លីគកំពូល​បាល់ទាត់​ប្រទេស​នេះ នឹង​បើក​ឲ្យ​មាន​ការ​ប្រកួត​ឆាប់ៗឡើងវិញ

  • 2020-04-09 04:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bundesliga ដែល​ជា​​ លីគ​កំពូល​បាល់ទាត់នៅ​ប្រទេស​អាល្លឺម៉ង់ គ្រោង​នឹង​បើក​ឲ្យ​មាន​ការ​ត្រឡប់​មក​ហ្វឹកហាត់​វិញ និង​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ដើម​ខែ ឧសភា ខាង​មុខ​នេះ ដើម្បី​បញ្ចប់​រដូវកាលដែល​នៅស​ល់​តែ ៩ ប្រកួត​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រចូល​ក្នុង​កីឡដ្ឋាន​ឡើយ អាច​មើល​តាម​ទូរទស្សន៍បាន។ នេះ​បើ​តាម​ការ​​លើកឡើង​របស់​​ប្រធាន​លីគលោក Christian Seifert ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង​ New York Times កាលពី​ថ្ងៃ​ពុធទី ៨ ម្សិលមិញ។

លោក Christian Seifert /រូបថត៖ Reuters
ប្រធាន​លីគ ដដែល​បាន​បន្ថែម​ទៀត​ថា ក្លឹប​ទាំង ៣៦ នៅ​លីគ​ទាំងពីរកម្រិត ត្រូវ​បាន​អនុញ្ញាតិ​ឲ្យមក​ហ្វឹកហាត់​វិញ​ដូច​សព្វដង។

សម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ចូល​ក្នុង​កីឡដ្ឋានត្រឹម​តែ ២៤០​ នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏ត្រូវ ​អនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ។

ប្រការ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ Bundesliga ជា​លីគ​កំពូល​អឺរ៉ុប​មួយ ដែល​អាច​ត្រឡប់​មក​វិញ​មុន​គេ​ ខណៈ​ដែល​ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លង​ទៅ​ ខាង​ភាគី​ក្លឹប Bayern Munich ក៏​បាន​បើក​ទីលានឲ្យ​កីឡាករ​មក​ហាត់​វិញ​ដោយ​ចែក​ជាក្រុម​តូចៗ នៅដាច់​គ្នាផងដែរ​។

ចំណែក​ឯលីគ​ដទៃ ដែល​បាន​ ផ្អាក គ្រោង​នឹង​ត្រឡប់​មក​ខែ ឧសភា នេះ​ដូច​គ្នា តែមិន​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ជា​ថ្មី​ណាមួយ​ពី​ប្រធានលីគ​នៅ​ឡើយ៕

កីឡាករ​ក្លឹប Bayern មកហ្វឹកហាត់​ឃ្លាតៗពីគ្នា /រូបថត៖ AFP

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;