តារា​ស្រី​១០​រូប មាន​កម្ពស់​ខ្ពស់​ដាច់​គេ នៅ​ក្នុង​វិស័យ K-Pop

  • 2017-05-31 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅ​ពី​ភាព​ប៉ិនប្រសប់​នៅ​ក្នុង​វិស័យ​សិល្បៈ តារា​ស្រី​១០​រូប​របស់ K-Pop ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​រូបរាង និង​កម្ពស់​ដ៏​គួរ​ឲ្យ​ទាក់​ទាញ។ បើ​ទោះ​ជា​កម្ពស់​របស់​ពួក​គេ​ខ្ពស់​ជាង​តារា​ដទៃ​ទៀត​ក៏​ពិត​មែន តែ​នេះ​មិន​មែន​ជា​ភាព​អវិជ្ជមាន​ឡើយ ពោល​គឺ​ពួក​គេ​ទទួល​បាន​ទៅ​វិញ​ទេ​នូវ​ភាព​លេច​ធ្លោ និង​ការ​កោត​សរសើរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ។ ខាង​ក្រោម​នេះ​ជា​រូបភាព​របស់​តារា K-Pop ស្រី​១០​រូប ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ៖

១០.Sooyoung សមាជិក​ក្រុម Girls' Generation (កម្ពស់ ១៧០​ស.ម)

៩.Yull សមាជិក​ក្រុម Evol (កម្ពស់ ១៧១​ស.ម)

៨.Nana សមាជិក​ក្រុម After School (កម្ពស់ ១៧១​ស.ម)

៧.Sungah សមាជិក​ក្រុម 9MUSES (កម្ពស់ ១៧២​ស.ម)

៦.Gaeun សមាជិក​ក្រុម Dal Shabet (កម្ពស់ ១៧២​ស.ម)

៥.Hyuna សមាជិក​ក្រុម Nine Muses (កម្ពស់ ១៧២​ស.ម)

៤.Hyeji សមាជិក​ក្រុម Gangkiz (កម្ពស់ ១៧៣​ស.ម)

៣.Euarein សមាជិក​ក្រុម Nine Muses (កម្ពស់ ១៧៤​ស.ម)

២.Subin សមាជិក​ក្រុម Dal Shabet (កម្ពស់ ១៧៤​ស.ម)

១.Sam សមាជិក​ក្រុម Nine Muses (កម្ពស់ ១៧៦​ស.ម)

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;