រឿង​មួយ​ចំនួន ដែល​ធ្វើឲ្យ​ឪពុក​ធម៌ នាយចឺម មិន​ទាន់​ចែក​ទ្រព្យ​ឲ្យ

  • 2018-01-27 07:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឪពុក​ធម៌​​ធានា​ចែក​ទ្រព្យសម្បត្តិ​ និង​ជួយ​ជា​ថវិកា​​​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម ​ប្រសិន​បើ​​​​​​នាយនៅ​​រក្សា​ចិត្ត​ស្មោះ​​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន​ដោយ​គ្មាន​ផ្លាស់​ប្ដូរ​​។

លោក ឈុន ឡាត់ ឪពុក​ធម៌​នាយ​ចឺម
លោក ឈុន ឡាត់ ដែល​ត្រូវ​ជា​ឪពុក​ធម៌​នាយ​ចឺម បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ខ្លួន និង​ភរិយា​​​មិន​ទាន់​ហ៊ាន​ធានា​ថា លោក​​នឹង​​ចែក​ទ្រព្យ​សម្បត្តិ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ដើម្បី​ចូល​ស្ដី​ដណ្ដឹង​ប្រពន្ធ​ឲ្យ​នាយ ចឺម នោះ​ទេ​ ​ព្រោះ​បារម្ភ​ខ្លាច​​ក្រែង​ទៅ​ថ្ងៃ​ខាង​មុខ​នាយ ​មាន​ការ​ប្រែ​ប្រួល​ចិត្ត​ឈប់​ស្រលាញ់​ក្រុម​គ្រួសារ​លោក​ ដូច​ឥឡូវ​នេះ​។

លោក​ថា​៖​ «ទៅ​ថ្ងៃ​ខាង​មុខ​​ស៊ី​សង​លើ​ចិត្ត​គំនិត​របស់​គាត់ (នាយ​ ចឺម​) ថា​ តើ​គាត់​ស្រលាញ់​​យើង​ស្មោះ​​ឬ​អត់?​​ គោរព​យើង​ក្នុង​នាម​ជា​ប៉ា​ធម៌​ម្នាក់​ដែរ​អត់?​ ​បើ​គាត់​នៅ​តែ​ស្រលាញ់​គោរព​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ រឿង​អី​ខ្ញុំ​ទៅ​ខ្លាច​ ចែក​ទ្រព្យ​ឲ្យ​គាត់​នោះ​»

មុន​ការ​លើក​ឡើង​របស់​ឪពុក​ធម៌​ខាង​លើ​នេះ​ នាយ ចឺម​ បាន​​និយាយ​ថា​ ខ្លួន​ស្រលាញ់​​រាប់​អាន​ និង​ហៅ​ប៉ា​ម៉ាក់​ធម៌​ពេញ​ៗ​មាត់​ មិន​បាន​ន័យ​ថា ​នាយ​សម្លឹង​មើល​ឃើញ​ទ្រព្យ​សម្បត្តិ​​អ្វី​នោះ​ទេ​ តែ​ជា​ក្ដី​ស្រឡាញ់​ពិត​ដែល​ចេញ​​ពី​ចិត្ត​ទាំង​អស់​។ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​ នាយ​នៅ​តែ​ស្រលាញ់​ និង​គោរព​ដូច​ឪពុក​ម្ដាយ​បង្កើត​មិន​ប្រែ​ប្រួល​ចិត្ត​ឡើយ​។

សូម​រំឭកថា កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៧​កន្លង​ទៅ ឪពុក​ធម៌​ នាយ ចឺម ត្រូវ​ជា​ឪពុក​បង្កើត​លោក ឈុន សុវណ្ណ​ភក្ដី បាន​ផ្តល់​កាដូ​រថយន្ត​ Toyota Tundra ស៊េរី០០៧ មួយ​គ្រឿង​ដល់​ នាយ ចឺម៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;