ជប៉ុនប្រកាសឲ្យនិស្សិតកម្ពុជាដាក់ពាក្យ យកអាហារូបករណ៍ Master និង Ph.D ជិត៣០កន្លែង
- 2018-07-23 07:23:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនប្រកាសឲ្យនិស្សិតកម្ពុជាដាក់ពាក្យ យកអាហារូបករណ៍ Master និង Ph.D ជិត៣០កន្លែង
ចន្លោះមិនឃើញ
រដ្ឋាភិបាលជប៉ុន បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍កម្ពុជា ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចំនួន ២៤កន្លែង និងថ្នាក់បណ្ឌិត រយៈពេល៣ឆ្នាំ ចំនួន ២កន្លែង នៅប្រទេសជប៉ុនក្រោម គម្រោងអាហារូបករណ៍របស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយកាលពីថ្ងៃទី១៩កក្កដា។
មុខជំនាញទៅសិក្សា (សម្រាប់ទាំង២កម្រិត)
១- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
២- ការអភិវឌ្ឍវិស័យឯកជន
៣- ការលើកកម្ពស់សមភាពអប់រំ
៤- ការអភិវឌ្ឍកសិកម្ម និងជនបទ
៥- ការលើកកម្ពស់បរិស្ថានរស់នៅទីក្រុង
៦- ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគាំពារសុខភាព និងសន្តិសុខសង្គម
៧- ការពង្រឹងមុខងាររដ្ឋបាល
៨- ការអភិវឌ្ឍច្បាប់ និងយុត្តិធម៌
៩- ការកសាងទំនាក់ទំនងអន្តរជាតិ។
សូមអានលម្អិតតាមលិខិតខាងក្រោមនេះ