NASA បាញ់បង្ហោះយានអវកាស ទៅកាន់តែកៀកភពព្រះអាទិត្យជាងមុន
- 2018-08-12 08:53:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA បាញ់បង្ហោះយានអវកាស ទៅកាន់តែកៀកភពព្រះអាទិត្យជាងមុន
ចន្លោះមិនឃើញ
នៅថ្ងៃទី១២សីហានេះ អង្គការ NASA បានបាញ់បង្ហោះយានអវកាសអង្កេតមួយឈ្មោះ Parker Solar ទៅកាន់ភពព្រះអាទិត្យ កាន់តែកៀកជាងមុន។ យានប៉ុនរថយន្តតូចមួយនេះ ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកកែត Delta-IV Heavy ចេញពីមជ្ឈមណ្ឌល Cape Canaveral នៃរដ្ឋ Florida សហរដ្ឋអាមេរិក។ ដំបូង គេគ្រោងនឹងបាញ់បង្ហោះយានអវកាសនេះ តាំងពីម្សិលមិញមកម្ល៉េះ ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ ទើបត្រូវពន្យារពេលមកដល់ថ្ងៃនេះ។
យាន Parker នឹងទទួលរងនូវសីតុណ្ហភាពត្រឹមតែជាង ១៣០០អង្សារសេ ពីព្រះអាទិត្យ។ យានដែលមានតម្លៃ ១,៥ពាន់លានដុល្លារនេះ នឹងបំពេញបេសកកម្មរយៈពេល ៧ឆ្នាំ នៅក្នុងបរិយាកាសខាងក្រៅនៃភពព្រះអាទិត្យ។
លោកបណ្ឌិត Eugene Parker ដែលជារូបវិទូតារាសាស្រ្ត តាមដានយានអវកាសនេះ បាននិយាយថា យាននេះនឹងផ្តល់ព័ត៌មានមូលដ្ឋានអំពីមូលហេតុដែលព្រះអាទិត្យ មានកម្តៅដល់ខ្ទង់លានដឺក្រេបែបនេះ ព្រមទាំងទិន្នន័យផ្សេងៗជាច្រើនទៀតផងដែរ។ លោកថា «យើងនឹងដឹងអំពីវា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ»៕