សាធារណរដ្ឋ​ឆែក ផ្ដល់​អាហារូបករណ៍​​ឲ្យ​និស្សិត​​កម្ពុជា​ចំនួន ១០​កន្លែង

  • 2018-09-24 06:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថានទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឆែក បាន​សម្រេច​ផ្ដល់​ជូន​អាហារូបករណ៍​ចំនួន ១០​កន្លែង​ឲ្យ​និស្សិត​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា​២០១៩/២០២០​ខាង​មុខ។

និស្សិត​ដែល​ដាក់​ពាក្យ​អាច​ជ្រើសរើស​មុខ​ជំនាញ​ចំនួន ២៨ នៅ​សកល​វិទ្យាល័យ​ឆែក​សម្រាប់​សិក្សា​ ដូចជា សេដ្ឋកិច្ច កសិកម្ម ព័ត៌មានវិទ្យា បរិស្ថាន ថាមពល និង​វិស្វកម្ម​មេកានិច។ ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​វិបសាយ https://www.mzv.cz/phnompenh/

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;