ជីវប្រវត្តិនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស
- 2019-07-23 06:16:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវប្រវត្តិនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស
ចន្លោះមិនឃើញ
ថ្ងៃទី២១ ខែកក្កដា កាលពីឆ្នាំ ១៩៧៨ ពោលគឺកាលពី ៤២ឆ្នាំមុន ជាថ្ងៃដែលយុទ្ធជន សៅ សុខា ចូលបម្រើក្នុងជួរកងទ័ព។ យុវជន សៅ សុខា ជាកូនកសិករ ដែលត្រូវរស់នៅកំព្រាម្នាក់ឯង ក្រោយឪពុកម្តាយ និងបងប្អូន ត្រូវបានបនប្រល័យពូជសាសន៍ប៉ុល ពត សម្លាប់។ បច្ចុប្បន្ន លោកជានាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ខាងក្រោមនេះ ជាជីវប្រវត្តិសង្ខេបរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា
លោក សៅ សុខា កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦១ (អាយុ ៥៨ឆ្នាំ) នៅភូមិស្វាយកោង ឃុំស្វាយរំពេ ខេត្តស្វាយរៀង។ លោកមានឪពុកឈ្មោះ សៅ សាំង និងម្ដាយឈ្មោះ គង់ សុវណ្ណ (ស្លាប់ក្នុងរបបប៉ុល ពត ដូចគ្នា)។ លោកជាកូនច្បង ក្នុងចំណោមបងប្អូនបង្កើត ៥នាក់ (ប្រុស ៣ ស្រី២) ដែលក្នុងនោះប្អូនស្រីមួយរូបស្លាប់ដោយសារជំងឺកាលពីឆ្នាំ ១៩៧២ និងប្អូន៣នាក់ទៀត បានស្លាប់ក្នុងរបបប៉ុលពត។ លោកមានភរិយាឈ្មោះ ស្រី ហ៊ាញ និងមានកូន ២នាក់ (ប្រុស ១ ស្រី១)។
លោកចូលបម្រើកងទ័ព នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ ជា នារសាមេបញ្ជាការអង្គភាព ៥៧៨
១៩៧៨ ដល់ ១៩៧៩ ៖ ប្រធានកងអនុសេនាតូច វរសេនាតូចលេខ ១០
១៩៧៩ ដល់ ១៩៨០ ៖ ប្រធានកងអនុសេនាធំ វរសេនាតូចលេខ ១០
១៩៨០ ដល់ ១៩៨១ ៖ ជំនួយការយុវជន កងពលលេខ ១
១៩៨១ ដល់ ១៩៨៣ ៖ បណ្ដុះបណ្ដាលវិទ្យាសាស្រ្ដនយោបាយ និងរដ្ឋបាលសាធារណៈ នៅប្រទេសវៀតណាម
១៩៨៣ ដល់ ១៩៨៥ ៖ ប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំងអគ្គស្នងការនយោបាយ
១៩៨៥ ដល់ ១៩៨៦ ៖ បណ្ដុះបណ្ដាលវិទ្យាសាស្រ្ដនយោបាយ និងរដ្ឋបាលសាធារណៈ នៅសហភាពសូវៀត
១៩៨៦ ដល់ ១៩៨៩ ៖ ប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំងអគ្គស្នងការនយោបាយ
១៩៨៩ ដល់ ១៩៩១ ៖ អនុស្នងការចាត់តាំង អគ្គស្នងការនយោបាយ
១៩៩១ ដល់ ១៩៩៣ ៖ ប្រធានក្រុមយោធាចម្រុះ ភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ
១៩៩៣ ដល់ ១៩៩៩ ៖ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩៩៩ ដល់ បច្ចុប្បន្ន ៖ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឋានន្តរសក្តិ៖
១៩៨៩ ៖ អនុសេនីយ៍ឯក
១៩៨៩ ដល់ ១៩៩០ ៖ វរសេនីយ៍ត្រី
១៩៩០ ដល់ ១៩៩១ វរសេនីយ៍ឯកបំរ៉ុង
១៩៩២ វរសេនីយ៍ឯក
១៩៩២ ដល់ ១៩៩៩ ឧត្ដមសេនីយ៍ត្រី
១៩៩៩ ដល់ ២០០០ ឧត្ដមសេនីយ៍ទោ
២០០០ ដល់ ២០០៩ ឧត្តមសេនីយ៍ឯក
២០០៩ ដល់បច្ចុប្បន្ន នាយឧត្ដមសេនីយ៍
គ្រឿងឥស្សរិយយស & មេដាយ
១. ជាតូបការ
២. សេនាជ័យសិទ្ធ
៣. មេដាយការពារជាតិថ្នាក់មាស
៤. មេដាយការពារថ្នាក់មាស
៥. មេដាយស្ថាបនាជាតិ