មេដឹកនាំប្រទេសមួយនៅអាស៊ាន មានប្រាក់ខែច្រើនជាងមេដឹកនាំប្រទេសមហាអំណាចដូចមេឃ និងដី
- 2019-08-29 04:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំប្រទេសមួយនៅអាស៊ាន មានប្រាក់ខែច្រើនជាងមេដឹកនាំប្រទេសមហាអំណាចដូចមេឃ និងដី
ចន្លោះមិនឃើញ
មេដឹកនាំមួយនៅប្រទេសជាសមាជិកអាស៊ានមួយ គឺប្រទេសសិង្ហបុរី មានប្រាក់ខែខ្ពស់ជាងមេដឹកនាំប្រទេសមហាអំណាចអាមេរិក បារាំង អង់គ្លេស រុស្សី និងចិន ឆ្ងាយដូចមេឃ និងដី។
លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវបានគេជឿថាជាមេដឹកនាំ ដែលមានប្រាក់ប្រចាំឆ្នាំច្រើនជាងគេលើពិភពលោក។ ប្រាក់ប្រចាំឆ្នាំរបស់លោក គឺ ២,២លានដុល្លារ ឬប្រមាណ ១៤៧០០០ដុល្លារក្នុងមួយខែ។
រីឯប្រធានាធិបតីចិន លោក ស៊ី ជីងពីង មានប្រាក់ប្រចាំឆ្នាំ ២០៥០០ដុល្លារ ឬ ១៧១៦ដុល្លារក្នុងមួយខែ។
ងាកមកប្រធានាធិបតីរុស្សី លោកពូទីន វិញ ប្រាក់ប្រចាំឆ្នាំគឺ ១៥១០៣២ដុល្លារ ឬ ១២៥៨៦ដុល្លារក្នុងមួយខែ៕