ភាសាខ្មែរពិតជាអស្ចារ្យ៖ គ្រាន់តែពាក្យ "ស្លាប់"មួយមានពាក្យន័យដូចរហូតដល់ ៣២ពាក្យផ្សេងគ្នា

  • 2019-09-17 08:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យ "ស្លាប់" មានថ្នាក់ពាក្យជា កិរិយាសព្ទ ឬ(កិ.) មានន័យថា អស់ខ្យល់ដង្ហើម, អស់ជីវិត។

លោកអ្នកប្រហែលជាមិនដឹង ឬក៏ថាដឹងមិនអស់ថាតើពាក្យ "ស្លាប់" នេះមានពាក្យ សទិសន័យ ឬពាក្យន័យដូច មានប៉ុន្មាន និងមានអ្វីខ្លះនោះទេ?

យោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ឆ្នាំ២០០៨ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានបញ្ជាក់ថា ពាក្យ "ស្លាប់" មានពាក្យ សទិសន័យ ឬពាក្យន័យដូច មានរហូតដល់ ៣២ពាក្យ។

រូបថត៖ ព្រីនស្គ្រីនវចនានុក្រមខ្មែរ ជួន ណាត
ពាក្យ សទិសន័យ ឬពាក្យន័យដូច នៃពាក្យ **"ស្លាប់"** ទាំង ៣២ពាក្យនោះមានដូចជា៖ **បរិនិញ្វន**; **សោយទិព្វជង្គត**; **សោយទិវង្គត**; **សោយពិរាល័យ**; **សុគត ឬ សុរគត**; **ក្ស័យ**, **ក្សិណក្ស័យ**; **ទទួលអសញ្ញកម្ម** ឬ **ទទួលអសញ្ញភាព**; **ទទួលមរណភាព**; **ទទួលអនិច្ចធម្ម**; **ទទួលអនិច្ចកម្ម**; **ធ្វើកាលកិរិយា**; **រលត់**, **រលត់ខន្ធ**, **រំលាងខន្ធ**, **ធ្លាយខន្ធ**, **ធ្លាយសង្ខារ** ឬ **បែកធ្លាយសង្ខារ**; **បាត់បង់**; **ដើរ**; **ផុត**, **ផុតរលត់**; **ដាច់ខ្យល់**; **អស់ដង្ហើម**; **ងាប់**; **តាយសាក**; **តាយហោង**; **ស្មឹង**, **តាយស្មឹង**; និងពាក្យចុងក្រោយគឺពាក្យ **តេន** ។

ពាក្យ សទិសន័យ ឬពាក្យន័យដូច នៃពាក្យ "ស្លាប់" ទាំង ៣២ពាក្យគឺប្រើតាមឋានៈ តួនាទី ថ្នាក់ ខ្ពស់, កណ្ដាល, ទាប និងសាមញ្ញ)៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;