ការ​ថើប និង​រួម​ភេទ អាច​ជួយ​សម្រក​ទម្ងន់​បាន​ប៉ុន្មាន?

  • 2019-11-07 10:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​សម្រក​ទម្ងន់ មនុស្ស​​រាល់​គ្នា​បាន​ជ្រើសរើស​វិធី​ផ្សេងៗ​​មក​អនុវត្តដូចជា ការ​ហាត់ប្រាណ និង​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​សម្រក​នានា។ យ៉ាង​ណា​មិញ មនុស្ស​មួយ​ចំនួន​មិន​បាន​ដឹង​ទេ​ថា សកម្មភាព​ប្រចាំ​ថ្ងៃ​ក៏​រួម​ចំណែក​មួយ​ផ្នែក​ដែរក្នុង​ការ​បញ្ចុះ​ជាតិ​ខ្លាញ់​កខ្វក់​ចេញ​ពី​រាងកាយ។ សកម្មភាព​ទាំង​នោះ​មាន​ដូចជា ការ​ដើរ​ទៅ​​ធ្វើការឬ​សាលារៀន ការ​ស្រោច​ដំណាំ និង​ការ​សម្អាត​ផ្ទះ ជា​ដើម។ ក្នុង​នោះ​​ក៏​រាប់​បញ្ចូល​ទាំង​ការ​រួម​ភេទ និង​ការ​ថើប​ផង​ដែរ។ តើ​ការ​រួម​ភេទ និង​ការ​ថើប ជួយ​សម្រក​ទម្ងន់​បាន​​ដល់​កម្រិត​ណា​ដែរ?

  • ការ​រួម​ភេទ៖

យោង​តាម​ការ​សិក្សា​​​មួយ​​នៅ​ក្នុង​វិបសាយ​ PLOS ONE នា​ខែ​តុលា ឆ្នាំ​២០១៣ បាន​ស្រាវជ្រាវ​ឃើញ​ថា ការ​រួម​ភេទ​គឺ​ជា​ការ​ហាត់​ប្រាណ​មួយ ដែល​ពិត​ជា​ជួយ​មនុស្ស​ក្នុង​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​អាក្រក់​បាន​ប្រាកដ​មែន។ ជា​ទូទៅ សម្រាប់​មនុស្ស​ស្រី​អាច​បញ្ចុះ​ជាតិ​​ខ្លាញ់​បាន​ចំនួន ៣១០០​កាឡូរី​ក្នុង​១​នាទី ឯ​បុរស​វិញ​​បាន​ចំនួន ៤២០០​កាឡូរី​ក្នុង​១នាទី។ អត្រា​នៃ​ការ​បញ្ចុះ​ជាតិ​ខ្លាញ់​នេះ​ទៀត​សោត​អាស្រ័យ​ទៅ​លើ​កាយវិការ​​នៅ​អំឡុង​ពេល​រួមភេទ​ផង​ដែរ។

  • ការ​ថើប៖

ការ​ថើប​អាច​បញ្ចុះ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​មនុស្ស​បាន​ចំនួន ២ ទៅ ៣​កាឡូរី​ក្នុង​១​នាទី។ នេះ​សម្រាប់​ការ​ថើប​លក្ខណៈ​ធម្មតាៗ​។ ដោយឡែក​​ចំពោះ​ការ​ថើប​បែប​រោលរាល​អាច​បញ្ចុះ​បាន​ ៥ ទៅ ២៦​កាឡូរី​ក្នុង​១​នាទី។

ការ​លើក​ឡើង​នេះ​គឺ​​ជា​ការ​រក​ឃើញ​របស់ The American Journal of Medicine កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣៕

ប្រភព៖ Livestrong ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;