វៀតណាម ចាប់ផ្តើម​ធ្វើយុទ្ធនាការមួយរយៈពេល ១៥ថ្ងៃ ដើម្បី​ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩

  • 2020-04-02 01:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បានចាប់ផ្តើមធ្វើយុទ្ធនាការ «នៅឆ្ងាយពីគ្នា» ឬ Social distancing រយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺ​កូវីដ១៩។ យុទ្ធនាការ​ចាប់ផ្តើម​ធ្វើឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០។

គិតត្រឹមព្រឹកថ្ងៃទី២ ខែមេសានេះ វៀតណាម បានរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២២នាក់ហើយ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៦៣នាក់។

ក្រុងហាណូយ ដែលជាចំណុចផ្ទុះជំងឺខ្លាំង ត្រូវបានចាត់វិធានការយ៉ាងតឹងរឹងបំផុតុ ដើម្បីទប់ស្កាត់​ការចម្លង​ចូលសហគមន៍​បន្ថែម៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;