ស្ថាប័នព័ត៌មាន និងសោតទស្សន៍ឯកជនមានអាជ្ញាប័ណ្ណមានប៉ុន្មានសព្វថ្ងៃ?

  • 2020-04-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ក្រសួងព័ត៌មានចេញអាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មានឯកជនលើការប្រកបអាជីវកម្មខាងវិស័យព័ត៌មាន និងសោតទស្សន៍មានដូចខាងក្រោម៖

១. ស្ថានីយ៍ទូរទស្សន៍អាណាឡូកចំនួន ១៩ស្ថានីយ៍ ទូរទស្សន៍Digital ចំនួន៨ ខ្សែកាបចំនួន២១២(២នៅភ្នំពេញ ២១០នៅតាមបណ្តាខេត្ត) ទូរទស្សន៍តាមប្រព័ន្ធ OTT ចំនួន៧ និងទូរទស្សន៍ផ្កាយរណបចំនួន ២(DTV, Sky One TV)។

២. ស្ថានីយ៍វិទ្យុ FM ចំនួន២២០ស្ថានីយ៍ (៨៣នៅរាជធានីភ្នំពេញ ១៣៧នៅតាមបណ្តាខេត្ត) ស្ថានីយ៍វិទ្យុAM ចំនួន១ស្ថានីយ៍។

៣. សារព័ត៌មានផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក៖ គេហទំព័រ មានចំនួន ៥៣៦អង្គភាព(ចាងហ្វាងខ្មែរ ៥១៨ និងចាងហ្វាងបរទេស ១៨)។

សកម្មភាពរបស់ក្រុមអ្នកសារព័ត៌មានកំពុងធ្វើការនៅមុខតុលាការដំបូងក្រុងភ្នំពេញកាលពីកន្លងទៅ
៤. សារព័ត៌មានបោះពុម្ពផ្សាយ៖ - កាសែត ចំនួន ៤៥១អង្គភាព(ចាងហ្វាងខ្មែរ ៤២៤ និងចាងហ្វាងបរទេស ២៧) - ទស្សនាវដ្តី ចំនួន ១៩៦អង្គភាព (ចាងហ្វាងខ្មែរ ១៦៤ និងចាងហ្វាងបរទេស ៣២) - ព្រឹត្តិបត្រ ចំនួន ២១អង្គភាព (ចាងហ្វាងខ្មែរ ១៥ និងចាងហ្វាងបរទេស ៦) - សៀវភៅ ចំនួន ២២អង្គភាព (ចាងហ្វាងខ្មែរ ១៨ និងចាងហ្វាងបរទេស ៤) - រោងពុម្ព ចំនួន ១១១ - គ្រឹស្ថានបោះពុម្ពចំនួន ៦
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងក្នុងសន្និសិទសារព័ត៌មានព្រឹកមិញ

៥. សមាគមន៍អ្នកសារព័ត៌មានចំនួន ៤៥អង្គភាព (ប្រធានអង្គភាពជាខ្មែរ៤៥ និងបរទេស១)

៦. ទីភ្នាក់ងារសារព័ត៌មានមានចំនួន ២២អង្គភាព (ប្រធានអង្គភាពជាខ្មែរ ៨ និងបរទេស ១៤)

៧. ចេញប័ណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាតិបានចំនួន ៣៥៤៩ ប័ណ្ណ និងអន្តរជាតិបានចំនួន ៦២ប័ណ្ណ។

នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ នៅក្នុងសន្និសិទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;