តោះ! មកដឹងពីអត្ថន័យ​ពិធី​ស្រង់​ព្រះ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

  • 2020-04-13 02:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​ស្រង់​ព្រះ​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​៣​ ​ថ្ងៃ​ចុង​ក្រោយ​ នៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ឡើង​ស័ក។ ពុទ្ធបរិស័ទ​ទាំង​ជិត​ឆ្ងាយ​តែង​មក​វត្ត​អារាម ដើម្បី​ធ្វើ​ពិ​ធី​នេះ​ដោយ​មាន​ទឹក​លាយ​ជាមួយ​ផ្កា​ភ្ញី​ទឹក​អប់​ដើម្បី​ស្រោច​ស្រព​ដល់​ព្រះ​បដិមា ​ឬ​អ្នក​មាន​គុណ អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ជាង។

តាម​ប្រសាសន៍​លោក​តា​អាចារ្យ ក្នុង​វត្ត​កំសាន្ត នៅ​ច្បារ​អំពៅ ថា ​ពិធី​នេះ​ប្រជាជន​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ឡើង​មិន​ដែល​ដាច់​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ម្ដង​ៗ និង ​មាន​ជំនឿ​ត​ៗ​គ្នា​មក​យូរ​ហើយ​ថា ស្រង់​ព្រះ​ទាំង​ព្រះ​បដិមា​ថ្ម និង​ ព្រះ​រស់ សុទ្ធ​តែ​ទទួល​បាន​មក​វិញ​នូវ​សេចក្ដី​សុខ​ចម្រើន ត្រជាក់​ត្រ​ជុំ​។

លោក​តា ហី លាភ បន្ត​ថា ទឹក​តំណាង​ភាព​ត្រជាក់ ម្ល៉េះ​ហើយ​នៅ​ពេល​ស្រោច​ស្រព​លើ​រាងកាយ​ជន​ណា​ម្នាក់​ហើយ​នឹង​បាន​ត្រជាក់​។ ទាំង​អ្នក​ស្រោច​ស្រព​ឲ្យ​គេ និង​ គេ​ស្រោច​ឲ្យ​សុទ្ធ​តែ​សប្បាយ​ចិត្ត ដោយ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​នូវ​បុណ្យ​កុសល​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ និង​ ជាតិ​ក្រោយ។

ក្នុង​រយៈ​ពេល​ ៣៦៥ ​ថ្ងៃ ពិធី​ចូល​ឆ្នាំ​មាន​ត្រឹម​តែ ​៣ ​ថ្ងៃ​ទេ និង ​ចំ​រដូវ​ដែល​មាន​អាកាសធាតុ​ក្ដៅ (ខែ​ចេត្រ) ដែល​អត្ថន័យ​ នៃ​ពិធី​នេះ មិន​ខុស​អី​ពី​ការ​សំដែង​ដឹង​គុណ​ដល់​អ្នក​មាន​គុណ​នោះ​ដែរ ព្រោះ​ព្រះ​បដិមា​សំដៅ​លើ​ព្រះពុទ្ធ​ ដែល​ជា​ព្រះ​សំដែង​ធម៌​ទេសនា​ប្រោស​មនុស្ស​សត្វ​អស់​កាល​ដ៏​យូរ ដូច្នេះ​ ពុទ្ធបរិស័ទ​មក​សំដែង​គុណ​ដោយ​ធ្វើ​ពិធី​ស្រង់​ព្រះ លាង​ស្រោច​ដោយ​ទឹក​អប់​ផ្កាភ្ញី​ជម្រះ​ធូលី​ឲ្យ​ត្រជាក់។ ចំណែក​ឯ​មាតាបិតា ឬ​ចាស់​ព្រឹទ្ធាចារ្យ ឬ​មាន​គុណ កូន​ចៅ​មក​ស្រោច​ទឹក ឬ​ងូត​ទឹក​ដុស​ក្អែល​ឲ្យ ក៏​ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ និង ​ឲ្យ​បាន​ត្រជាក់ ពី​​ឆ្នាំ​ចាស់​ផ្លាស់ឆ្នាំ​ថ្មី ​ទាំង​អស់​គ្នា៕

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;