រដ្ឋាភិបាល​ថៃ គ្រោង​បន្ធូរបន្ថយ​បម្រាម​គោចរវិញ​នៅចុងខែ​នេះហើយ

  • 2020-04-16 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ថៃ គ្រោង​នឹង​បន្ធូរបន្ថយ​បំរាម​គោចរវិញ​នៅ​ត្រឹមចុងខែ​មេសា​នេះ ប្រសិន​បើករណី​ឆ្លង​ជំងឺកូវីដ១៩ នៅតែ​បន្ត​ធ្លាក់ចុះ។ នេះបើ​តាមការ​ចុះផ្សាយ​របស់ Bangkok Post នៅថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០នេះ។

រដ្ឋាភិបាល​បាន​ដាក់បំរាម​គោចរ​នៅទូទាំងប្រទេស​ចាប់ពីថ្ងៃទី៣ ដល់ ៣០ ខែមេសា ពីម៉ោង ១០យប់ ដល់ម៉ោង ៤ទៀបភ្លឺ ដើម្បី​ទប់ស្កាត់​ការរីករាលដាលនៃជំងឺរាតត្បាត​កូវីដ១៩។

លោក​ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ បាន​ថ្លែងក្រោយ​កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមេសាម្សិលមិញដោយកត់សម្គាល់ឃើញថា ចំនួន​អ្នក​ឆ្លងកូវីដ១៩ នៅក្នុងប្រទេស បានធ្លាក់ចុះ​ក្នុងមួយថ្ងៃ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំបាន​ដឹងថា ការរឹត​បន្តឹង​ក្រោម​បំរាម​គោចរ​នេះ បាន​ប៉ះពាល់​ដល់​ប្រជាជន។ រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះស្រាយ​ជាមួយ​នឹង​វិធានការជម្រើសផ្សេងៗ»។

គិត​ត្រឹមព្រឹក​ថ្ងៃទី១៦ ខែមេសានេះ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦៤៣នាក់ ក្នុងនោះស្លាប់ ៤៣នាក់ និង​ជាសះស្បើយ ១៤៩៧នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;