កម្ពុជា ទទួលបានសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសកូវីដ១៩ ពីក្រុមសង្គ្រោះមេឃខៀវនៃសហព័ន្ធសប្បុរសធម៌ចិន

  • 2020-05-06 09:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី៤ ខែឧសភា កម្ពុជាទទួលបានសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសកូវីដ១៩ ដែលជាជំនួយរបស់ក្រុមសង្គ្រោះមេឃខៀវនៃសហព័ន្ធសប្បុរសធម៌ចិន ជូនចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា ត្រូវបានរៀបចំយ៉ាងអធឹកអធមក្នុងវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។ នេះ​បើ​តាម​ការ​បង្ហោះនៅ​លើ​ហ្វេសបុក​របស់​ស្ថាន​ទូត​ចិន​នៅ​ថ្ងៃ​ទី ៦ ឧសភា នេះ។

រូបភាព៖ ស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា
លោក Wang Yi ប្រធានក្រុមមកកាន់កម្ពុជានៃក្រុមសង្គ្រោះមេឃខៀវចិន លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា និងភ្ញៀវកិត្តិយសផ្សេងទៀតអញ្ជើញមានវត្តមាន និងថ្លែងសុន្ទរកថាក្នុងពិធីខាងលើនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;