ចិន ធ្វើតេស្ត​វ៉ាក់សាំង​កូវីដ១៩​ជោគជ័យ​លើ​សត្វស្វាមួយក្បាល

  • 2020-05-07 07:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Sinovac Biotech ដែល​មាន​មូលដ្ឋាន​នៅក្រុងប៉េកាំង ប្រទេសចិន បាន​ធ្វើតេស្ត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាន​យ៉ាង​ជោគជ័យ ដោយ​ការធ្វើតេស្ត​នេះ លើ​សត្វស្វា​មួយក្បាល។ នេះ​បើតាមការចុះផ្សាយ​របស់​ CGTN នៅថ្ងៃទី​៧​ ខែឧសភា ឆ្នាំ​២០២០។

អ្នក​វិទ្យាសាស្រ្ត​បាន​ចាក់​វ៉ាក់សាំង​ដែល​ដាក់​ឈ្មោះថា «PiCoVacc» ចូលក្នុង​ខ្លួន​សត្វ​ស្វា១ក្បាល​ប្រភេទ «rhesus macaques» មានប្រភព​មកពីប្រទេស​ឥណ្ឌា។ ៣សប្តាហ៍បន្ទាប់មក គេធ្វើឱ្យសត្វស្វានេះ មាន​វីរុសកូរ៉ូណា។ ១សប្តាហ៍ក្រោយមកទៀត គេពិនិត្យឃើញថា ពុំមាន​វីរុស​ក្នុងសួតរបស់វាឡើយ ដែលមានន័យថា វ៉ាក់សាំងនេះគឺដំណើរការ ពោលគឺ​វា​អាចសម្លាប់វីរុសបាន​ដោយមាន​ប្រសិទ្ធភាព។

ចំណែក​សត្វស្វាផ្សេងទៀត ដែល​ពុំទទួលបាន​ការចាក់វ៉ាក់សាំង ហើយពេល​ឆ្លងមេរោគកូរ៉ូណា គឺកាន់តែធ្ងន់ធ្ងរ។

គួរដឹងថា វ៉ាក់សាំង PiCoVacc នេះ​ត្រូវបាន​ធ្វើតេស្ត​លើមនុស្ស​ក្នុងប្រទេសចិន ចាប់តាំងពីពាក់កណ្តាល​ខែមេសាមក៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;