ការ​ទទួលយកសមាជិកអាស៊ានថ្មី ត្រូវផ្អែកលើលក្ខណៈ​អ្វីខ្លះ?

  • 2020-05-21 07:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ធម្មនុញ្ញ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឱ្យដឹងថា ការ​ទទួល​យកសមាជិក​ថ្មី​ត្រូវ​ផ្អែក​ទៅលើ​លក្ខណៈ​វិនិច្ឆ័យ​ខាងក្រោម៖

  • ទីតាំងភូមិសាស្រ្ត​ដែលត្រូវបានទទួលស្គាល់​ថា ស្ថិតក្នុង​តំបន់​អាស៊ីអាគ្នេយ៍

  • មាន​ការទទួលស្គាល់​ពីបណ្តារដ្ឋសមាជិក​អាស៊ាន​ទាំងអស់់

  • ឯកភាព​គោរព និង​ប្រតិបត្តិតាម​ធម្មនុញ្ញ​អាស៊ាន និង

  • មាន​លទ្ធភាព​ និង​ឆន្ទៈ​អនុវត្ត​នូវកាតព្វកិច្ច​ទាំងអស់​នៃសមាជិកភាព។

ការ​ទទួលយក​ជាសមាជិកថ្មី​ត្រូវ​សម្រេច​ដោយ​កុងសង់ស៊ីស នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ាន បន្ទាប់ពី​បាន​ទទួលអនុសាសន៍​ពីក្រុមប្រឹក្សា​សម្របសម្រយលអាស៊ាន។

រដ្ឋស្នើសុំ​នឹងទទួលបាន​សមាជិកភាព បន្ទាប់ពីការចុះហត្ថលេខាលើលិខិតូបករណ៍​នៃការ​យល់ព្រម​ចំពោះ​ធម្មនុញ្ញ​អាស៊ាននេះ៕

អត្ថបទថ្មី
;