គុណភាពខ្យល់ នៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ថ្ងៃនេះ
- 2020-05-25 10:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណភាពខ្យល់ នៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ថ្ងៃនេះ
ចន្លោះមិនឃើញ
ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលសន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែឧសភានេះ។
សេចក្ដីជូនដំណឹងនោះ បានបង្ហាញថា ទីតាំងចំនួន ៧ មានគុណភាពខ្យល់ល្អណាស់ និង ១ទីតាំងទៀត មានគុណភាពខ្យល់ល្អ។ ក្រសួងបញ្ជាក់ទៀតថា គុណភាពខ្យល់ល្អណាស់ គឺសមស្របសម្រាប់សកម្មភាពនៅក្រៅផ្ទះ និងទេសចរណ៍ ចំណែកគុណភាពខ្យល់ល្អ គឺអាចធ្វើសកម្មភាពខាងក្រៅ និងធ្វើដំណើរដូចធម្មតា។ អ្នកដែលមានប្រតិកម្ម (អាលែហ្សី) តិចតួច គួរតែកាត់បន្ថយពេលវេលាសម្រាប់សកម្មភាពខាងក្រៅ។
សូមមើលលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ខាងក្រោមនេះ៖