ករណីកម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ថ្មីៗនេះ២នាក់ តើជារលកទី២ ឬយ៉ាងណា?
- 2020-05-26 02:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីកម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ថ្មីៗនេះ២នាក់ តើជារលកទី២ ឬយ៉ាងណា?
ចន្លោះមិនឃើញ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ករណីដែលកម្ពុជារកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ ដែលកើតឡើងលើបុរសមកពីហ្វីលីពីន និងស្រ្តីមកពីអាមេរិក គឺមិនមែនជារលកទី២នោះទេ ពោលគឺជាករណីនាំចូល។
លោកស្រីបានបញ្ជាក់ទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ គឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់។ ក្នុងនោះ ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕