មាន​២ចំណុចនេះ ទោះ​កើត​នៅទីណា ក៏ទទួល​បាន​សញ្ជាតិខ្មែរ​ដោយស្វ័យប្រវត្តិដែរ

  • 2020-05-26 06:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​មាត្រា ៩ នៃច្បាប់​ស្តីពី​សញ្ជាតិ បង្ហាញឱ្យដឹងថា៖

១. ត្រូវបាន​សញ្ជាតិ​ខ្មែរ ទោះ​បីកើតនៅទីណាក៏ដោយ៖

-កូនដែលកើត​ពីឪពុក ឬម្តាយ​មានសញ្ជាតិខ្មែរ ឬ

-កូន​ដែល​ឪពុកម្តាយ​មិនទទួលស្គាល់ កាល​បើតុលាការ​បាន​ចេញ​សាលក្រម​ថា កូននោះ​ពិត​ជាកើតពីឪពុក ឬម្តាយ​ដែលមាន​សញ្ជាតិខ្មែរ។

២. ត្រូវបាន​សញ្ជាតិខ្មែរ ដោយ​កើតក្នុងព្រះរាជាណាចក្រ​កម្ពុជា៖

-កូន​ដែល​កើតពី​ឪពុក និង​ម្តាយ​ជាជនបរទេស ដែលកើត និងរស់នៅ​ស្របច្បាប់​ក្នុងព្រះរាជាណាចក្រ​កម្ពុជា

-កូន​ដែល​កើតពីឪពុកម្តាយ​មិនស្គាល់ និង​កូនទើបនឹង​កើត​ដែលគេរើសបាន​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ត្រូវចាត់ទុកថា កើតនៅក្នុងព្រះរាជាណាចក្រ​កម្ពុជាដែរ៕

អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិ
អត្ថបទថ្មី
;