រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំ​ដើម្បីរកវិធានការ​ទប់ស្កាត់​បទល្មើស​កាន់កាប់ដីតំបន់​ឆ្នេរសមុទ្រ

  • 2020-05-26 07:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកំពត និងផ្ដោតសំខាន់ គឺរួមគ្នាពិនិត្យនិងពិភាក្សា រកវិធានការ បង្ការទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសដែលជនល្មើសបានបង្កឡើងក្នុង សកម្មភាព រូបភាព ទន្ទ្រានកាន់កាប់ ដីតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត។

រូបភាព៖ រដ្ឋបាលខេត្តកំពត
លោក ជាវ តាយ អភិបាលខេត្ត បានមានមានប្រសាសន៍ថា ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង ៦៦,៥គីឡូម៉ែត្រ ហើយ ក្នុងនោះត្រូវបានរងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើង ដោយមានការកាប់ព្រៃកោងកាងឬចាក់ដីលុប ជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលសកម្មភាពបែបនេះជាបញ្ហាមួយ បានធ្វើឱ្យរដ្ឋបាលខេត្តត្រូវតែមានការយកចិត្តទុកដាក់ ចាប់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲជាបន្ទាន់ ។

លោក អភិបាលខេត្ត ក៏បានស្នើមន្ទីរអង្គភាពជំនាញ នឹងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;