ដឹងច្បាស់ហើយពីមូលហេតុនៃការស្លាប់របស់ George Floyd
- 2020-06-02 02:21:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ហើយពីមូលហេតុនៃការស្លាប់របស់ George Floyd
ចន្លោះមិនឃើញ
វេជ្ជបណ្ឌិត ២រូប ដែលធ្វើការវះកាត់ពិនិត្យសាកសព George Floyd ដោយឯករាជ្យ បញ្ជាក់កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ការស្លាប់របស់បុរសស្បែកខ្មៅរូបនេះ គឺដោយសារតែថប់ដង្ហើម ហើយថានេះគឺជាករណីមនុស្សឃាត។
វេជ្ជបណ្ឌិតខាងលើអះអាងថា គ្មានរោគសញ្ញាជំងឺណាមួយដែលរួមចំណែកដល់ការស្លាប់របស់ George Floyd ឡើយ ពោលគឺគាត់ទំនងជាបានស្លាប់តាំងពីមុនត្រូវបានដាក់ចូលរថយន្តសង្គ្រោះបន្ទាន់ទៅទៀត។
សូមរំលឹកថា George Floyd ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានព្យាយាមចាយលុយដុល្លារក្លែងក្លាយ គឺក្រដាស ២០ដុល្លារ នៅហាងលក់ទំនិញមួយកន្លែងក្នុងក្រុង Minneapolis រដ្ឋ Minnesota។ ក្នុងពេលចាប់ខ្លួនបាន ប៉ូលិសមួយរូប បានសង្កត់ជង្គង់លើ ក របស់ George Floyd បើទោះជាគាត់ខំអង្វរថា ខ្លួនមិនអាចដកដង្ហើមបានក៏ដោយ៕