អ្នកជាប់​ពន្ធនាគារ អាចចាយលុយ​ផ្ទាល់ខ្លួន​បានទេ?

  • 2020-06-02 09:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនជាប់ឃុំ អាច​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ថវិកាផ្ទាល់ខ្លួន ដើម្បី​ទិញ​សម្ភារៈ​ប្រើប្រាស់​ ឬទទួល​សម្ភារៈ​ប្រើប្រាស់​ពីគ្រួសារ ញាតិមិត្ត ឬពី​ប្រភព​ផ្សេងទៀត ប្រសិន​បើមាន​ការយល់ព្រម និង​ការត្រួតពិនិត្យ​ពី​ប្រធាន​ពន្ធនាគារ។

ជនជាប់ឃុំ មិនត្រូវបាន​អនុញ្ញាតឱ្យ​ទិញ ឬផ្តល់ ឬឱ្យខ្ចី ឬលក់​សម្ភារៈ​ទៅឱ្យ​ជនជាប់ឃុំ​ផ្សេង​ទៀតបានឡើយ។

ថវិកា​ ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជាប់ខ្លួន​របស់​ជនជាប់ឃុំ​ ត្រូវបាន​ដកហូត កត់ត្រា​ត្រឹមត្រូវ ក្នុង​សៀវភៅ​បញ្ញើ និង​រក្សាទុក​ក្នុង​គណនី​ពន្ធនាគារ ឬត្រូវ​ប្រគល់ជូន​ក្រុមគ្រួសារ ញាតិមិត្តរក្សាទុក ប្រសិន​បើមាន​ការយល់ព្រម​ពីជនជាប់ឃុំ ដោយ​ត្រូវមាន​ហត្ថលេខា ឬស្នាម​ម្រាមដៃ​របស់​ជនជាប់ឃុំ។

ក្នុង​ករណី​ចាំបាច់ និង​មាន​ការយល់​ព្រមពី​ប្រធានពន្ធនាគារ ជនជាប់ឃុំ​អាច​ប្រើប្រាស់​ថវិកា​បញ្ញើ​របស់​ខ្លួនបាន។

ថវិកា និង​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​របស់​ជនជាប់ឃុំ​ដែលពន្ធនាគារ​ទទួលខុសត្រូវ​រក្សាទុក ត្រូវ​ប្រគល់​ជូន​ជន​ជាប់ឃុំវិញ នៅពេល​ដោះលែង។

-ជនជាប់ឃុំអាចរក្សាទុក​ឱសថ​ជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុងករណី​មានការ​យល់ព្រម​ពីមន្រ្តី​ពេទ្យ​ពន្ធនាគារ។

ដកស្រង់ចេញពី៖ ច្បាប់ស្តីពីពន្ធនាគារ

អត្ថបទថ្មី
;