រាល់ការ​ហោះហើរម្តងៗ ដាច់ខាតត្រូវតែមាន​ឯកសារទាំង៩នេះ

  • 2020-06-04 08:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាកាសយាន​នីមួយៗ ដែល​ចុះ​បញ្ជី​សញ្ជាតិខ្មែរ នៅក្នុង​អំឡុង​ពេល​ហោះហើរ ត្រូវ​យកទៅតាម​នូវ​ឯកសារ​ដូចតទៅ៖

១. វិញ្ញបនបត្រចុះបញ្ជី

២. វិញ្ញាបនបត្រ​បញ្ជាក់​លទ្ធភាព​ហោះហើរ

៣. អាជ្ញាបណ្ណ​របស់​សមាជិក​ម្នាក់ៗ​នៃក្រុមយានិក

៤. សៀវភៅ​កត់ត្រា​ការហោះហើរ​ប្រចាំ​ថ្ងៃ

៥. អាជ្ញាបណ្ណ​បញ្ជាក់​ពីការ​ដំឡើង​វិទ្យុ​ក្នុងអាកាសយាន

៦. សៀវភៅ​ណែនាំ​ការហោះហើរ

៧. បញ្ជីអ្នកដំណើរ និង​ទំនិញ

៨. វិញ្ញាបនបត្រ​ធានារ៉ាប់រងដែលមាន​សុពលភាព

៩. ឯកសារ​ផ្សេងៗ​ដែលរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កំណត់​ឱ្យ។

ឯកសារ​ទាំង​ឡាយ​ដែលយកតាម​អាកាសយាន​ចុះបញ្ជី​រដ្ឋណាមួយ ត្រូវ​ស្របតាម​តម្រូវការ​ចាំបាច់​នៃរដ្ឋផ្សេងទៀត។ ព្រះ​រាជាណាចក្រ​កម្ពុជា មាន​សិទ្ធិ​ត្រួតពិនិត្យ​ជាចាំបាច់​នូវ​រាល់​ឯកសារ​ទាំងឡាយនោះ ដោយ​ភ្នាក់ងារ​មាន​សមត្ថកិច្ច។

ពុំ​តម្រូវ​ឱ្យមាន​ឯកសារ​ខាងលើនេះ​ទេ ចំពោះ​បាឡុង​ហោះ អាកាស​យានគ្មានម៉ាស៊ីន​ និង​អាកាសយាន​ធុនស្រាល​បំផុត៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពី អាកាសចរស៊ីវិលនៃព្រះរាជាណាចក្រ​កម្ពុជា

;