កងទ័ពឥណ្ឌា ៣នាក់​ស្លាប់ ក្នុងពេល​ប៉ះទង្គិច​ជាមួយកងទ័ព​ចិន

  • 2020-06-16 07:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទាហាន​ឥណ្ឌា៣រូប ត្រូវបានស្លាប់​ក្នុង​សកម្មភាព​ប៉ះទង្គិច​ជាមួយ​កងទ័ព​ចិន នៅជ្រលង Galwan Valley តំបន់ព្រំដែន Ladakh នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២០។

រថយន្តយោធាឥណ្ឌា នៅជ្រលង Galwan

ប្រភពពី​កងទ័ព​ឥណ្ឌា បានឱ្យដឹងនៅថ្ងៃនេះថា «មានការផ្ទុះ​អំពើហិង្សាដាក់គ្នា​កាលពីយប់មិញនៅជ្រលង Galwan។ ការបាត់បង់ជីវិត​ភាគីឥណ្ឌារួមមាន មន្រ្តីមួយរូប និងទាហាន២រូប។ មន្ត្រីយោធាជាន់ខ្ពស់​ប្រទេសទាំងពីរ បាន​នឹងកំពុងជួបប្រជុំ​ នៅទីតាំងខាងលើនេះ ដើម្បីបន្ថយភាព​តានតឹង»។

សូមជម្រាបថា កងទ័ពឥណ្ឌា និងចិន បានប្រឈម​មុខនឹងគ្នានៅតំបន់ព្រំដែននេះ ចាប់តាំងពីខែមេសាមក ដោយ​ឥណ្ឌាចោទថា កងល្បាតចិន​បាន​ចូលដីឥណ្ឌា៕

ប្រភព៖ news18 ប្រែ​សម្រួល៖ សំភី

;