​Messi បង្កើត​​កំណត់ត្រា​ថ្មី​១​ទៀត​ ក្រោយ​ញ៉ាក់​ផុត​ចង្កេះ​ខ្សែ​ការពារ​រួច Assist ឲ្យ​ Rakitic (មាន​វីដេអូ)

  • 2020-06-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បន្ត​កាន់​តំណែង​ជា​អ្នក Assist បាន​ច្រើន​បំផុត​ក្នុង​លីគ ១៥ ដង​ហើយ​អ្នក​រក​គ្រាប់​បាល់​​បាន​ច្រើន​បំផុត​ក៏​ជា Messi ដដែល​ដោយ​ស៊ុត​ចូល​បាន ២១ គ្រាប់​ក្នុង​ចំណោម​វត្តមាន​លើ​ទីលាន​រដូវកាល​នេះ​បាន​តែ​ ២៥ ​ដង​ប៉ុណ្ណោះ​ដោយ​សារ​របួស​ ដើម​រដូវកាល​​​។

តួលេខ​នេះ​ Assist នេះ​បើ​គិត​ដោយឡែក Messi ធ្វើ​យ៉ាង​បាន​តិច​បំផុត ១៥+ ដងចំនួន ៥ រដូវកាល​​ (ចន្លោះ​​ពី​ឆ្នាំ ២០១០ ដល់ ២០២០)។

Messi ស៊ុត​ចូល​សរុប ៦៩៩ គ្រាប់​ បើទោះជា​ខកខាន​រក​គ្រាប់បាល់​គម្រប់​​ទី ៧០០ តែមក​ទល់​ពេល​នេះ កីឡាករវ័យ ៣៣ឆ្នាំរូប​នេះ​បង្កើត​បាន​កំណត់ត្រា​ថ្មី​ ​ដោយ​ធ្វើ​បាន​ ២៥០ Assist (​គិត​គ្រប់​កម្មវិធី​ប្រកួត​​)​ ជាចំនួន​ច្រើន​ជាងគេបំផុតឲ្យ​ក្លឹប​។

​ស្ថិតិ​នេះ​កើត​ចេញ​ក្រោយ​ពេល Messi បាន​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​​ FC Barcelona ​យក​ឈ្នះ ១-០ ​លើ​ក្រុម​ Athletic Bilbao ​យក​បាន ៣ ពិន្ទុ​បន្ថែម​ដោយ​ការ​ប្រើ​បច្ចេកទេស​លេង​រត់​ពេញ​ទីលាន​ បង្កើត​​ឱកាស​រកគ្រាប់​ផង ស៊ុត​ខ្លួន​ឯង​ផង ​និង​បោះ​បាល់​ឲ្យ​មិត្ត​រួម​​ក្រុម​ផង​។

គ្រាប់​បាល់​តែ១ជើងគត់ ដែល​កើត​ចេញ​ពី​ខ្សែបម្រើ​ចាស់​វស្សា Ivan Rakitic ​បាន​បន្ត​ក្ដី​សង្ឃឹម​ប្រជែង​ពាន​ លីគ ទល់​នឹង​ក្រុម Real Madrid ។

ពេល​នេះ Barca មាន ៦៨ ពិន្ទុ​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ដាច់​តែ ៣ ពិន្ទុ​ប៉ុណ្ណោះក្នុង​ជំនូប​សប្ដាហ៍​ទី ៣១ ​នៅ La Liga សម្រាប់​​នៅ​សល់ ៧ ​ប្រកួត​ទៀត​ ច្បាស់​ជា​ជក់ចិត្ត​តាមដាន​មិន​ខាន៕

ទស្សនា​ទម្រង់​លេង​លើទីលានរបស់ Messi

ប្រភព៖ BBC | The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;