ភ្ញាក់ផ្អើលខ្លាំង ពេលដឹងថាប្រទេសនេះមានពីឡុត​ប្រើបណ្ណបើកបរយន្តហោះក្លែងក្លាយច្រើន

  • 2020-06-29 07:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាង ៣០% នៃ​ពីឡុតស៊ីវិល​ក្នុងប្រទេស​ប៉ាគីស្ថាន បាន​ប្រើប្រាស់​បណ្ណបើកបរយន្តហោះ​ក្លែងក្លាយ ហើយ​ពិតជាមិនស័ក្តិសម​ក្នុងការ​បើកយន្តហោះឡើយ។

លោក Ghulam Sarwar Khan រដ្ឋមន្រ្តីក្រសួង​អាកាសចរណ៍​នៃប្រទេស​ប៉ាគីស្ថាន បាន​ថ្លែង​ក្នុងសភា​កាលពីសប្តាហ៍មុនថា ពីឡុតចំនួន ២៦២នាក់ ក្នុងប្រទេស បាន​ជួល​គេ​ឱ្យប្រឡង​បើកបរយន្តហោះជំនួសខ្លួន ដោយ​ពួកគេពុំមានបទពិសោធន៍​ហោះហើរឡើយ។

លោក​បាន​ឱ្យដឹងថា ក្នុងប្រទេសប៉ាគីស្ថាន មាន​ពីឡុត​សកម្មចំនួន ៨៦០នាក់ ដែល​ធ្វើការងារឱ្យ​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស។

ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​នៃប្រទេស​ប៉ាគីស្ថាន (PIA) បាន​ផ្អាកការងាររបស់​ពីឡុតណា​ដែលកាន់បណ្ណ​បើកបរ​ក្លែងក្លាយ។ អ្នកនាំពាក្យ​ក្រុមហ៊ុន​បញ្ជាក់​ថា ការប្រើប្រាស់​បណ្ណបើកបរ​ក្លែងក្លាយនោះ មិនមែន​ត្រឹមតែជាបញ្ហា​របស់​ក្រុមហ៊ុនខ្លួនឡើយ ពោលគឺ​ក្នុង​វិស័យ​អាកាសចរណ៍​របស់​ប្រទេសទាំងមូលតែម្តង។

គួរ​រំលឹក​ថា កាលពី​ខែឧសភាកន្លងទៅ មានយន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន PIA បាន​ធ្លាក់​នៅភាគ​ខាងត្បូងក្រុងការ៉ាឈី បណ្តាល​ឱ្យមនុស្សស្លាប់ ៩៧នាក់។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ទេថា ពីឡុត​ដែលបើកយន្តហោះនេះ កាន់បណ្ណបើកបរក្លែងក្លាយ ឬយ៉ាងណា។ យ៉ាងណាមិញ បើតាមរបាយការណ៍ស៊ើបអង្កេត ឱ្យដឹងថា ពីឡុត​ទាំងពីរ​នោះ បាន​នឹង​កំពុង​ជជែកគ្នា​ពីជំងឺកូរ៉ូណា ដោយមិនខ្វល់​ពីការព្រមាន​របស់​អ្នកគ្រប់​គ្រង​ចរាចរណ៍​លើអាកាស មុន​ពេល​យន្តហោះធ្លាក់៕

ប្រភព៖ CNN

អត្ថបទថ្មី
;