ដឹង​មូលហេតុ Lloris ប៉ះ​សម្ដី​ជាមួយ Son ពេល Spurs លេង​ទល់​នឹង Everton

  • 2020-07-07 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​រវាង​ក្រុម​ Spurs និង Everton បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-០ ​។ ​គ្រាប់​បាល់​នេះ​កើត​ចេញពី​ជើង Lo Ceslo (ខ្សែការពារ) ទាត់​មក​ខ្ទាត​ចំដៃ Kean រាប់​ថាជា​បាល់ Own goal ។

នៅ​ចុង​ម៉ោង​សំរាកតង់​ទី ១ Hugo Lloris រត់​មក​និយាយ​ខ្លាំង​ៗហាក់​ដូច​ជា​ ខឹង​សម្បារ​​ខ្សែ​ប្រយុទ្ធ​ Son Heung-min ។

​បើ​តាម​ព័ត៍មាន​ BBC ចុះ​ផ្សាយ​ថា​ ​មូលហេតុ​ដោយ​សារ​ Son មិន​ស្ដាប់​ Hugo ជា​ប្រធាន​ក្រុមដែល​ចង្អុល​ឲ្យជួយ​ចុះលេង​នៅខាង​ក្រោមតែ Son មិន​ធ្វើ​តាម។ បើទោះ​ជា​យ៉ាងនេះក៏ពិត​មែន ក្រោយ​ចប់​ប្រកួត​ពួកគេ​ចាប់ដៃគ្នា ធម្មតាវិញ។

ចំណែក​លទ្ធផល​យក​បាន ៣ ពិន្ទុសប្ដាហ៍ទី ៣៣​នេះ​បាន​ជួយ​ឲ្យ Spurs ឈរ​លេខ ៨ មាន​៤៣ ពិន្ទុ​ ឃ្លាត​ឆ្ងាយ​ពី​តំបន់ Top 4 និង​មិន​ទាន់​មាន​កៅអី​លេង​ពានអឺរ៉ុប​រដូវកាលក្រោយ​ ខណៈ​ដែល​នៅ​សល់ ៥ ប្រកួត​ទៀត​នឹង​បិទ​បញ្ចប់​រដូវកាល​៕

ទស្សនា​វីដេអូ​ប៉ះ​សម្ដីគ្នា ​ខាងក្រោម៖

Son ពេល​ប៉ះ​សម្ដី​ជាមួយ Lloris
ចប់​ប្រកួត​ពួកគេ​ចាប់ដៃគ្នា ធម្មតាវិញ

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;