ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ បើយើងថាទឹកភ្នំគូលែនជាទឹកអម្រិត អាចធ្វើឲ្យមានការភ័ន្តច្រលំដល់មហាជន
- 2020-07-14 01:35:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ បើយើងថាទឹកភ្នំគូលែនជាទឹកអម្រិត អាចធ្វើឲ្យមានការភ័ន្តច្រលំដល់មហាជន
ចន្លោះមិនឃើញ
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានថ្លែងថា ការរកឃើញអ្វីមួយតាមបែបវិទ្យាសាស្ត្រ គឺត្រូវមានកត្តាសត្យានុម័ត និងបែបតក្កវិទ្យា គឺពិតប្រាកដតាមន័យវិទ្យាសាស្ត្រ មិនអាចយកប្រវត្តិសាស្ត្រ និង/ឬ អបិយជំនឿមកលាយឡំបានទេ។ ការបញ្ជាក់នេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ក្នុងពេលលោកជួបប្រជុំជាមួយលោកបណ្ឌិត ហេង ប៊ុនអ៊ី ដែលជាអ្នកវិទ្យាសាស្រ្តជនជាតិខ្មែរ ដើម្បីឱ្យលោកបណ្ឌិតធ្វើបទបង្ហាញ អំពីម៉ាស៊ីនផលិតទឹកអម្រឹត ជាពិសេស ឲ្យប្រជាពលរដ្ឋដឹងពីគុណភាពទឹកអម្រឹត ព្រោះអាចព្យាបាលជំងឺមួយចំនួនផងដែរ។
លោកបណ្ឌិត រៀបរាប់ថា ទឹកអម្រឹត គឺរូបមន្ដដើមយកពីភ្នំគូលែន ព្រោះទឹកលើភ្នំគូលែន ជាតំបន់ផ្តល់នូវប្រភពទឹកស្រោចស្រព ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ ដូច្នេះ ត្រូវតែការពារ និងថែរក្សាបរិស្ថានធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់គ្នា។
យ៉ាងណាមិញ លោកទេសរដ្ឋមន្រ្តី ពន្យល់ថា «ពាក្យទឹកអម្រិត ន័យរបស់វា គឺដូចជាអមត: មិនស្លាប់ ។ តែបើយើងថាទឹកភ្នំគូលែនជាទឹកអម្រិត អាចធ្វើឲ្យមានការភ័ន្តច្រលំដល់ស្រទាប់មហាជន និងប្រជាពលរដ្ឋ រហូតជឿថាទឹកស័ក្តសិទ្ធហើយនាំគ្នាផ្អើលទៅដងផឹក ឬចុះងូត បាត់សណ្តាប់ធ្នាប់ ស្របពេលដែលប្រភពទឹកនោះ មិនទាន់មានកិច្ចការពារបរិស្ថានបានកម្រិតខ្ពស់នៅឡើយ»។
លោក ចម ប្រសិទ្ធ បន្តថា «យើងពិភាក្សាក្នុងកម្រិតបច្ចេកទេស ដោយត្រូវរួមសហការគ្នា ពីព្រោះកិច្ចការនេះ រាជបណ្ឌិត្យសភាកម្ពុជាក៏បានបញ្ជូនអ្នកវិទ្យាសាស្ត្រ ទៅសិក្សាស្រាវជ្រាវពីគុណភាពទឹកធ្លាក់ខ្នងភ្នំភ្នំគូលេនផងដែរ ដែលលទ្ធផលបានបញ្ជាក់ថា៖ គុណភាពទឹកធ្លាក់ភ្នំគូលែន មានលក្ខណ:ល្អបង្គួរពីធម្មជាតិដែលអាចទ្រទ្រង់ជីវិតភាវរស់ទាំងអស់និងល្អសម្រាប់ស្រោចស្រពដំណាំកសិកម្មនានា។ ក៏បុន្តែមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ទឹកពិសារនៅឡេីយទេ ។ ទឹកធ្លាក់ភ្នំគូលែនដែលធ្វេីការអះអាងថាជាទឹកអម្រិត ឬជាអាទិទេពនោះ គឺគ្រាន់តែជាការសន្និដ្ឋានតាមបែបជញនឿសាសនាកាលពីសម័យមុន ហេីយដែលវិទ្យាសាស្ត្របច្ចកវិទ្យាមិនទាន់អាចអាចបញ្ជាក់ពីគុណភាពទឹកល្អបំផុតបានទេ ពីព្រោះវាមានសភាពល្អក់ និងមានផ្ទុកបណ្តាីមក្រូជីវសាស្ត្រក្នុងកំរិតខ្ពស់បង្គួរ ដែលអាចធ្វេី ឲ្យប៉ះពាល់ដល់សុខភាពនិងស្បែកមនុស្ស បេីយេីងពិសារមិនបានធ្វេីប្រព្រឹត្តកម្មវាបានត្រឹមត្រូវ»។
ទោះយ៉ាងណា លោកទេសរដ្ឋមន្រ្តីស្នេីឲ្យមានកិច្ចសហការគ្នាធ្វេីការស្រាវជ្រាវឲ្យច្បាស់បន្ថែមទៀតរវាងអ្នកវិទ្យាសាស្ត្រជំនាញៗ ដេីម្បីចេញជាលទ្ធផលរួមមួយ និងកំណត់បាននូវប៉ារ៉ាមែត្រច្បាស់លាស់ ។
ងាកមកម៉ាសុីនចម្រោះទឹកប្រភេទអេឡិចត្រូលីត ផលិតដោយលោកបណ្ឌិត ហេង ប៊ុនអ៊ី លោកទេសរដ្ឋមន្រ្តី បានសាទរនិងវាយតម្លៃខ្ពស់ ពីព្រោះជាស្នាដៃកូនខ្មែរក្នុងស្រុក ក្រសួងសូមលេីកទឹកចិត្តចំពោះការស្រាវជ្រាវនិងផលិត បេីទោះបីលេីពិភពលោកគេបានរកឃេីញនិងផលិតមុនយេីងក៏ដោយ ។ ជាពិសេសបេីយេីងចេះច្នៃឲ្យមានលក្ខណ:ប្លែកពីគេ ហេីយគុណភាពប្រសេីរជាង នោះក្រសួងនឹងចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជូន ជាស្នាដៃម្ចាស់តក្កករ៕
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍