តារាស្រីអាយុ ៥១ឆ្នាំ ត្រូវគេច្រឡំថាជានិស្សិតពេលដើរលេង ព្រោះក្មេងខ្លាំងពេក
- 2020-07-24 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីអាយុ ៥១ឆ្នាំ ត្រូវគេច្រឡំថាជានិស្សិតពេលដើរលេង ព្រោះក្មេងខ្លាំងពេក
ចន្លោះមិនឃើញ
នៅពេលកំពុងដើរស្រូបខ្យល់អាកាសកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីជើងចាស់ចិន Xu Qing បានបង្អួតរាងក្មេងស្អាតដូចនារីម្ភៃឆ្នាំ ទាំងខ្លួនមានអាយុជាង ហាសិបហើយក៏ដោយ។
កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានចុះផ្សាយពីកម្រងរូបភាពរបស់តារាសម្ដែងស្រីជើងចាស់ Xu Qing នៅពេលនាងទៅដើរលេងនៅប្រទេសសិង្ហបុរី។ វត្តមានរបស់នាងនៅប្រទេសដីកោះមួយនេះ ទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។
ក្នុងពេលដើរលេង ស្រីស្អាតវ័យ ៥១ឆ្នាំ ស្លៀកពាក់សាមញ្ញ ដោយស្លៀកខោខ្លី និងពាក់អាវយឺតធម្មតា។ ទោះបីជាមិនធ្វើខ្លួនឡូយឆាយខ្លាំងក៏ដោយ តែរាងដូចក្រមុំម្ភៃឆ្នាំ របស់តារាកើតឆ្នាំ ១៩៦៩ ធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង។ ប្រភពខាងលើបានឲ្យដឹងថា មនុស្សជាច្រើនបានគិតថា សិល្បការិនីរូបនេះ ជានិស្សិតនៅក្នុងតំបន់ចេញមកដើរលេង ដោយមិនដឹងថានាង មានអាយុក្រៅហាហើយនោះឡើយ។ ភ្លាមៗនោះដែរ ឈ្មោះរបស់តារាស្រីនេះត្រូវបានគេស្វែងរកច្រើនជាងគេលើបណ្ដាញសង្គម Weibo។
នៅក្នុងបទសម្ភាសន៍មុនៗ តារាស្រីរូបនេះបានបង្ហើបថា ការដែលនាងនៅក្មេងបានយូរ មួយផ្នែកគឺមកពីនាងមិនមានស្វាមី ក៏ដូចជាកូនតូច ដែលធ្វើឲ្យនាងមានពេលមើលថែខ្លួនឯងបានច្រើន៕