រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ២៦ទីតាំង

  • 2020-07-24 07:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ គឺជាសមិទ្ធផលថ្មីមួយនៃការចូលរួមដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែក។ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងថ្មីចំនួន ២៦ទីតាំងផ្សេងទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ។ នេះបើតាមការបង្ហោះរបស់ ផេករដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ កក្កដា ២០២០ នេះ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមិទ្ធផលថ្មីៗនឹងលេចចេញជារូបរាងបណ្ដើរៗក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងស្ថាបនាកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួនដែលជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ៕

បច្ចុប្បន្ននៅភ្នំពេញ មានស្ពានអាកាសថ្មើរជើងប៉ុន្មានហើយ?

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទថ្មី
;