ជប៉ុន ឱ្យវៀតណាមខ្ចីលុយទិញនាវាល្បាតខ្លួន ៦គ្រឿង គិតក្នុងអត្រាការប្រាក់ទាបបំផុត
- 2020-08-11 03:11:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ឱ្យវៀតណាមខ្ចីលុយទិញនាវាល្បាតខ្លួន ៦គ្រឿង គិតក្នុងអត្រាការប្រាក់ទាបបំផុត
ចន្លោះមិនឃើញ
រដ្ឋាភិបាលវៀតណាម និងអង្គការ JICA ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីប្រមាណ ៣៥០លានដុល្លារ ដើម្បីឱ្យវៀតណាម ទិញនាវាល្បាតពីជប៉ុន ចំនួន ៦គ្រឿង។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីចុងខែកក្កដា ឆ្នាំ២០២០កន្លងទៅ។
ការសាងសង់នាវាល្បាតសម្រាប់វៀតណាមនេះ គឺចាប់ផ្តើមធ្វើឡើងនៅដើមឆ្នាំ២០២១ ក្នុងនោះនឹងប្រគល់ឱ្យវៀតណាមចប់សព្វគ្រប់នៅខែតុលា ឆ្នាំ២០២៥។ យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុនដែលត្រូវសាងសង់ គឺមិនទាន់ត្រូវបានជ្រើសរើសនៅឡើយទេ។
យ៉ាងណាមិញ គេមិនទាន់ដឹងថា នាវាល្បាតជាប្រភេទអ្វីនោះទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ក្រៅផ្លូវការ វាអាចជានាវាប្រភេទ Aso-class ប្រវែង ៧៩ម៉ែត្រ ល្បឿនជាង ៥៥គីឡូម៉ែត្រក្នុង១ម៉ោង ដើរដោយថាមពលប្រេងម៉ាស៊ូត និងបំពាក់កាណុងចំនួន៤ ក្នុងនោះកាណុងធំមានទំហំ ៤០០មីលីម៉ែត្រ ព្រមទាំងអាចដឹកនាវិកប្រមាណ ៣០នាក់ផងដែរ៕