ពីក្រោយ​ភាព​ល្បី​ល្បាញ តើ​ Soyeon មេក្រុម (G)I-DLE ជា​អ្នកណា?

  • 2020-08-26 09:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ K-Pop វ័យ​ក្មេង​ជំនាន់​ថ្មី​ Jeon Soyeon គឺជា​សមាជិក​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ (G)I-DLE។ ក្នុង​ក្រុម​ ក្រៅពី​ជា​អ្នក​រ៉េប​សំខាន់​ក្នុង​ក្រុម អ្នក​ច្រៀង​បន្ទាប់​ និង​ជាមុខមាត់​ក្រុម នាងក៏ជា​មេក្រុមដ៏ពូកែ​ ដែល​មាន​សមត្ថភាព​លើ​ការ​តែង​និពន្ធ​ដែរ។

ទើប​មាន​អាយុ​ ២១ឆ្នាំ នៅ​ឆ្នាំ ២០២០​ទេ​ ប៉ុន្តែ​ Soyeon បាន​ឆ្លង​កាត់​បទពិសោធន៍​ជា​ច្រើន។ ជាក់ស្ដែង​មុន​ចេញ​មុខ​ជាមួយ​ (G)I-DLE ជា​ផ្លូវការ​ នាង​ក៏ជា​បេក្ខភាព​ក្នុង​កម្មវិធី​ Produce 101 ដែរ ដែល​ពេល​នោះ​នាង​ជាប់​បាន​លេខ​ ២០​ នៅ​វគ្គចុង​ក្រោយ ហើយមុន​ចូលរួមកម្មវិធី​នេះ​នាង​ក៏​បាន​ហ្វឹកហាត់អស់រយៈពេល​ ១ឆ្នាំ និង​៦ខែដែរ។ រហូត​ក្រោយ​មក​នាង​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី Unpretty Rapstar 3 ដោយ​ជាប់​លេខ ៣។

នាងបាន​ជោគជ័យ​ក្លាយ​ជា​តារា​ទោល​ដំបូង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដោយពេល​នោះ​នាង​បាន​បង្ហាញ​បទ​ «JELLY» ដែល​ជា​ស្នាដៃសរសេរ និង​ធ្វើ​ភ្លេង​ផ្ទាល់​ដោយ​ខ្លួនឯង។

និយាយពី​ចំណងចំណូល​ចិត្ត​វិញ Soyeon ជា​មនុស្ស​ផ្លែឈើនិយម ហើយ​នាង​ចូល​ចិត្ត​ញ៉ាំ ក្រូចឃ្វិច និងពោត ជាងគេក្នុង​ចំណោម​ផ្លែឈើទាំងអស់ តែបើនិយាយពី​បន្លែ​វិញ នាង​បែរជា​គ្មានចំណូលចិត្តទៅវិញ។ ចំណីដែល​នាង​ចូល​ចិត្តញ៉ាំ​នោះគឺ​ សូកូឡារសជាតិជីអង្កាម។

កាលពី​នៅ​ក្មេង​ នាង​គឺ​ជា​ក្មេង​ដែល​ម្ដាយ​ឪពុក​យក​ទៅ​ផ្ញើរនៅសាលា ដូចនេះ​អាច​និយាយថា​សាលារៀន​ប្រៀប​ដូចជា​ផ្ទះ​របស់​នាង​ដែរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ Soyeon ក៏ធ្លាប់​ហាត់​របាំ​បាឡេទៀតផង។

​ក្ដី​ស្រមៃ​របស់​នាង​ពីតូច គឺ​ចង់​ក្លាយ​ជា​ ចោរសមុទ្រ (Pirate) ហើយ​បន្ទាប់ពី​មើល​រឿង​ «Naruto» នាង​ប្រែ​ជា​ចង់​ក្លាយ​ជា​ ណិនចាទៅវិញ៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី
;