ប្រាសាទប្រែរូប៖ កម្រាលថ្ម​បានរំកិលចេញពីទី​តាំងដើម ដែល​អាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ

  • 2020-08-27 08:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ថានភាព​ហានិភ័យ​ជាក់ស្តែង​មួយចំនួន​នៃរចនាសម្ព័ន្ធប្រាសាទ​ប្រែរូប នៅតាម​បណ្តោយ​កម្រាល​នៃខឿនលើ​បង្អស់​ផ្នែកខាងលិច​ដែល​ជាទីតាំងបណ្តុំភ្ញៀវទេសចរទស្សនា​ថ្ងៃលិច មានកម្រាល​ថ្ម​បាន​រំកិល​ចេញពីទីតាំងដើម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់ភ្ញៀវទេសចរជាយថាហេតុ។

ក្នុងន័យនេះ ដើម្បីថែរក្សាសុវត្ថិភាពដល់​ភ្ញៀវជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបិទ​ការ​ទស្សនា​ថ្ងៃលិច​នៅប្រាសាទ​ប្រែរូប​ជាបណ្តោះអាសន្ន គិត​ចាប់ពីថ្ងៃទី១ កញ្ញា ២០២០តទៅ រហូតដល់​ចំណុចគ្រោះថ្នាក់​នៃប្រាសាទ​ត្រូវបានជួសជុលរួចរាល់៕

អត្ថបទថ្មី
;